ណាពីទាំងអស់ក៏ទស្សន៍ទាយបែបនោះដែរ ពួកគេជម្រាបស្តេចថា៖ «សូមស្តេចទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ស្តេចមុខជាទទួលជ័យជំនះមិនខាន។ អុលឡោះតាអាឡាប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេចហើយ!»។
ហើយពួកហោរាទាំងអស់ក៏ថ្លែងទំនាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជម្នះចុះ ដ្បិតព្រះយេហូវ៉ានឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ព្រះហស្តនៃព្រះករុណាហើយ»។
ព្យាការីទាំងអស់ក៏ទស្សន៍ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ!»។
ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
កូនរបស់លោកបេន-កេប៊ើរ គ្រប់គ្រងនៅរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអ៊ារ ជាកូនរបស់លោកម៉ាណាសេ នៅស្រុកកាឡាដ និងតំបន់អើកុបក្នុងស្រុកបាសាន ដែលមានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែងដ៏រឹងមាំ និងមានរនុកធ្វើពីលង្ហិន។
លោកសេដេគាជាកូនរបស់លោកក្នាណាធ្វើស្នែងដែកហើយពោលថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។
មហាតលឹកដែលស្តេចចាត់ឲ្យទៅតាមហៅមីកាយ៉ា បានប្រាប់គាត់ថា៖ «ណាពីទាំងអស់សុទ្ធតែទស្សន៍ទាយការល្អព្រមគ្នា ជូនស្តេច ដូច្នេះ សូមលោកទាយការល្អជូនស្តេចដូចគេដែរទៅ!»។
ស្តេចអ៊ីស្រអែលកោះហៅណាពីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ អុលឡោះនឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចមិនខាន»។
អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីពួកណាពី ដែលនាំប្រជាជនរបស់ទ្រង់ឲ្យវង្វេង។ បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។
ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។