គ្រប់ពេលដែលស្តេចចូលដំណាក់របស់អុលឡោះតាអាឡា ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។
២ របាក្សត្រ 12:11 - អាល់គីតាប គ្រប់ពេលដែលស្តេចចូលដំណាក់របស់អុលឡោះតាអាឡា ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ។ បន្ទាប់មកពួកគេប្រមូលយកទៅទុកនៅក្នុងបន្ទប់របស់មេក្រុមវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ពេលដែលស្ដេចយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ពួកទ័ពរក្សាអង្គក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់របស់ពួកទ័ពរក្សាអង្គវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រប់ពេលដែលស្ដេចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ។ បន្ទាប់មក ពួកគេប្រមូលយកទៅទុកនៅក្នុងបន្ទប់របស់មេក្រុមវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលាណាដែលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកទ័ពរក្សាអង្គ ក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់នៃពួកទ័ពរក្សាអង្គវិញ |
គ្រប់ពេលដែលស្តេចចូលដំណាក់របស់អុលឡោះតាអាឡា ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។
ស្តេចរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។
ដោយស្តេចរ៉ូបោមដាក់ខ្លួន អុលឡោះតាអាឡាលែងខឹងនឹងស្តេច ហើយក៏មិនបំផ្លាញស្តេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀតក្នុងស្រុកយូដាក៏នៅមានសេចក្តីល្អខ្លះៗដែរ។