ស្តេចរេហូបោមបានរៀបការជាមួយនាងម៉ាហាឡាត ជាបុត្រីរបស់សម្តេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ស្តេចទត និងនាងអប៊ីហែលជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។
២ របាក្សត្រ 11:19 - អាល់គីតាប នាងម៉ាហាឡាតប្រសូតបានកូនបីនាក់ គឺសម្តេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនាងប្រសូតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនាងម៉ាហាឡាតប្រសូតបានបុត្របីអង្គ គឺសម្ដេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនាងនោះបង្កើតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា នឹងសាហាំ |
ស្តេចរេហូបោមបានរៀបការជាមួយនាងម៉ាហាឡាត ជាបុត្រីរបស់សម្តេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ស្តេចទត និងនាងអប៊ីហែលជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។
ក្រោយមកស្តេចរេហូបោមបានតែងតាំងជាមួយនាងម៉ាកា ជាបុត្រីរបស់សម្តេចអាប់សាឡុម។ នាងប្រសូតបានកូនបួននាក់ គឺសម្តេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។
នៅពេលចែកកេរមត៌កឲ្យកូន គាត់មិនអាចយកចំណែកមត៌កដែលត្រូវបានទៅកូនច្បង ឲ្យកូនប្រុសរបស់ភរិយា ដែលគាត់ស្រឡាញ់ជាងនោះឡើយ ចំណែកនេះត្រូវតែបានទៅលើកូនរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ព្រោះគេជាកូនច្បង។