Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 11:18 - អាល់គីតាប

18 ស្តេច​រេហូ‌បោម​បាន​រៀប​ការ​ជា​មួយ​នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្តេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ទត និង​នាង​អប៊ី‌ហែល​ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះបាទ​រេហូ‌បោម​បាន​រៀប​អភិសេក​ជា‌មួយ​ព្រះនាង​ម៉ាហា‌ឡាត់ ជា​បុត្រី​របស់​ស្ដេច​យេរី‌ម៉ូត ពូជ‌ពង្ស​ព្រះបាទ​ដាវីឌ និង​នាង​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌បាទ​រេហូ‌បោម​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្ដេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​អប៊ី‌ហែល ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​រេហូ‌បោម​ទ្រង់​យក​ភរិយា គឺ​នាង​ម៉ាហា‌ឡាត់​ជា​បុត្រី​នៃ​យេរី‌ម៉ូត​ពូជ‌ពង្ស​ដាវីឌ នឹង​នៃ​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 11:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីសាយ​ជា​ឪពុក​របស់​លោក​អេលាប ជា​កូន​ច្បង អប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី


មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​យូដា គឺ​លោក​អេលី‌ហ៊ូវ ជា​បង​របស់​ស្តេច​ទត។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​មាន​លោក​អូម‌រី ជា​កូន​របស់​លោក​មីកែល។


នាង​ម៉ាហា‌ឡាត​ប្រសូត​បាន​កូន​បី​នាក់ គឺ​សម្តេច​យេអ៊ូស សេម៉ា‌រី‌យ៉ា និង​សាហាំ។


កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ សាំយូ‌អែល​ក្រឡេក​ឃើញ​អេលាប​ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស»។


កូន​ប្រុស​ច្បង​ទាំង​បី​របស់​គាត់ គឺ​អេលាប អប៊ី‌ណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ស្តេច​សូល


លោក​អេលាប​ជា​បង​បង្អស់​ឮ​ទត​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម