«បិតារបស់ស្តេច បានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមមេត្តាសំរាលនឹមដ៏ធ្ងន់ដែលបិតារបស់ស្តេចបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើស្តេច»។
២ របាក្សត្រ 10:4 - អាល់គីតាប «ឪពុករបស់ស្តេចបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះសូមស្តេចមេត្តាសំរាលនឹមដ៏ធ្ងន់ ដែលឪពុករបស់ស្តេច បានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើស្តេច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះបិតាទ្រង់ នឹងនឹមយ៉ាងធ្ងន់ ដែលទ្រង់បានដាក់លើយើងខ្ញុំបានស្រាលចេញ នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់ |
«បិតារបស់ស្តេច បានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមមេត្តាសំរាលនឹមដ៏ធ្ងន់ដែលបិតារបស់ស្តេចបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើស្តេច»។
ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រអែលមានចំនួនច្រើនឥតគណនាដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ ពួកគេមានស្បៀងអាហារបរិបូណ៌ ហើយរស់នៅយ៉ាងសប្បាយរីករាយ។
ក្នុងរជ្ជកាលរបស់ស្តេចស៊ូឡៃម៉ាន ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រអែល ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា រស់នៅដោយសុខសាន្ត ក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់ខ្លួន។
ស្តេចស៊ូឡៃម៉ានកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រអែលទាំងមូល មកធ្វើពលកម្ម
ស្តេចស៊ូឡៃម៉ានប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់សម្រាប់ដាប់ថ្មនៅលើភ្នំ។
រីឯកូនចៅអ៊ីស្រអែលវិញ ស្តេចស៊ូឡៃម៉ានពុំបានបង្ខំពួកគេឲ្យធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាអ្នករាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកងពលរទេះចំបាំង និងជាមេកងពលសេះ។
ពេលនោះគេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ពួកគេជម្រាបស្តេចរេហូបោមថា៖
ស្តេចមានប្រសាសន៍ថា៖ «ចូរត្រឡប់ទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
ច្រើនឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីបស្លាប់។ កូនចៅអ៊ីស្រអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយសូមអង្វរអុលឡោះសំរែករបស់គេលាន់ឮឡើងដល់ទ្រង់។
ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើង យើងបានបំបាក់មុខប្រជារាស្ត្រ ដែលជាកេរមត៌ករបស់យើង ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។
អ្នកទាំងនោះបានបង្កើតហ៊ូកុំយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសំរាលបន្ទុកនោះទេ សូម្បីតែបន្ដិចបន្ដួចក៏មិនជួយផង។
យើងមានសេចក្ដីស្រឡាញ់របស់អុលឡោះក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមហ៊ូកុំទាំងប៉ុន្មាន។ ហ៊ូកុំរបស់ទ្រង់មិនតឹងតែងទេ