ពេលនោះគេបានចាត់មនុស្ស ឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយជម្រាបស្តេចរេហូបោមថា៖
២ របាក្សត្រ 10:3 - អាល់គីតាប ពេលនោះគេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ពួកគេជម្រាបស្តេចរេហូបោមថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានចាត់មនុស្សឲ្យទៅហៅលោកមក រួចយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ពួកគេទូលព្រះបាទរេហូបោមថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេចាត់ទៅហៅលោកមក រួចលោក នឹងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា |
ពេលនោះគេបានចាត់មនុស្ស ឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយជម្រាបស្តេចរេហូបោមថា៖
កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីស្តេចស៊ូឡៃម៉ាន។ គាត់ក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។
«ឪពុករបស់ស្តេចបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះសូមស្តេចមេត្តាសំរាលនឹមដ៏ធ្ងន់ ដែលឪពុករបស់ស្តេច បានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើស្តេច»។