Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 10:4 - អាល់គីតាប

4 «ឪពុក​របស់​ស្តេច​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ​សូម​ស្តេច​មេត្តា​សំរាល​នឹម​ដ៏​ធ្ងន់ ដែល​ឪពុក​របស់​ស្តេច បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ស្តេច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​មេត្តា​សម្រាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពេក ដូច្នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ការ​តឹង‌រ៉ឹង​របស់​ព្រះ‌បិតា​ទ្រង់ នឹង​នឹម​យ៉ាង​ធ្ងន់ ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំបាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 10:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

«បិតា​របស់​ស្តេច បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​មេត្តា​សំរាល​នឹម​ដ៏​ធ្ងន់​ដែល​បិតា​របស់​ស្តេច​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ស្តេច»។


ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល​មាន​ចំនួន​ច្រើន​ឥត​គណនា​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក‌រាយ។


ក្នុង​រជ្ជកាល​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេ‌បា រស់​នៅ​ដោយ​សុខ‌សាន្ត ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ​របស់​ខ្លួន។


ស្តេច​ស៊ូឡៃ‌ម៉ាន​កេណ្ឌ​មនុស្ស​ចំនួន​បី​ម៉ឺន​នាក់ ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល មក​ធ្វើ​ពល‌កម្ម


ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រើ​មនុស្ស​ចំនួន​ប្រាំ​ពីរ​ម៉ឺន​នាក់ សម្រាប់​លី‌សែង និង​ប្រាំ‌បី​ម៉ឺន​នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។


រីឯ​កូន​ចៅ​អ៊ីស្រ‌អែល​វិញ ស្តេច​ស៊ូឡៃ‌ម៉ាន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​អ្នក​រាជ‌ការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចំបាំង និង​ជា​មេ​កង‌ពល​សេះ។


ពេល​នោះ​គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​យេរ៉ូ‌បោម​មក​ដែរ។ លោក​យេរ៉ូ‌បោម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ពួក​គេ​ជម្រាប​ស្តេច​រេហូ‌បោម​ថា៖


ស្តេច​មាន​ប្រសាសន៍​ថា៖ «ចូរ​ត្រឡប់​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ចាក​ចេញ​ទៅ។


ច្រើន​ឆ្នាំ​ក្រោយ​មក ស្តេច​ស្រុក​អេស៊ីប​ស្លាប់។ កូន​ចៅ​អ៊ីស្រ‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ​នាំ​គ្នា​ស្រែក​ថ្ងូរ ហើយ​សូម​អង្វរ​អុលឡោះសំរែក​របស់​គេ​លាន់​ឮ​ឡើង​ដល់​ទ្រង់។


ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំបាក់​មុខ​ប្រជា‌រាស្ត្រ ដែល​ជា​កេរ‌មត៌ក​របស់​យើង ហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក តែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះ អ្នក​សង្កត់‌សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។


អ្នក​ទាំង​នោះ​បាន​បង្កើត​ហ៊ូកុំ​យ៉ាង​តឹង‌រ៉ឹង យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​មិន​ជួយ​សំរាល​បន្ទុក​នោះ​ទេ សូម្បី​តែ​បន្ដិច‌បន្ដួច​ក៏​មិន​ជួយ​ផង។


យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន។ ហ៊ូកុំ​របស់​ទ្រង់​មិន​តឹង‌តែង​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម