អុលឡោះតាអាឡាមកជួបស្តេចស៊ូឡៃម៉ានជាលើកទីពីរ ដូចទ្រង់បានមកជួបគាត់នៅគីបៀនដែរ។
២ របាក្សត្រ 1:7 - អាល់គីតាប នៅយប់នោះអុលឡោះតាអាឡា បានសំដែងឲ្យស្តេចស៊ូឡៃម៉ានឃើញហើយមានបន្ទូលថា៖ «បើអ្នកចង់បានអ្វីចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពេលយប់នោះ ព្រះបានលេចមកឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «ចូរអ្នកសូមចុះ តើចង់ឲ្យយើងឲ្យអ្វីដល់អ្នក?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់នោះ ព្រះអម្ចាស់បានសម្តែងឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពេលយប់នោះ ព្រះទ្រង់លេចមកឯសាឡូម៉ូនមានបន្ទូលថា ចូរឲ្យឯងសូមចុះ តើចង់ឲ្យអញឲ្យអ្វីដល់ឯង |
អុលឡោះតាអាឡាមកជួបស្តេចស៊ូឡៃម៉ានជាលើកទីពីរ ដូចទ្រង់បានមកជួបគាត់នៅគីបៀនដែរ។
អ៊ីសាសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ជម្រាបអ៊ីសាថា៖ «តួន! សូមប្រោសភ្នែកខ្ញុំឲ្យបានភ្លឺផង»។
នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាសូមអុលឡោះជាបិតាក្នុងនាមខ្ញុំ អុលឡោះមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។