អុលឡោះប្រទានអ្នកសង្គ្រោះនេះមកយើង ស្របនឹងបន្ទូលសន្យារបស់ទ្រង់ថ្លែងតាមរយៈ ណាពរបស់ទ្រង់នៅជំនាន់ដើម
២ ពេត្រុស 3:2 - អាល់គីតាប សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់ណាពីដ៏វិសុទ្ធបានថ្លែងទុកមក និងបទបញ្ជាដែលអ៊ីសាជាអម្ចាស់ជាអ្នកសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។ Khmer Christian Bible ដើម្បីឲ្យអ្នករាល់គ្នានឹកចាំអំពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធបានថ្លែងទុកកាលពីមុនមក និងពីបញ្ញត្ដិរបស់ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះដែលអ្នករាល់គ្នាបានឮតាមរយៈពួកសាវក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យអ្នករាល់គ្នានឹកចាំរាល់សេចក្ដីដែលពួកហោរាបរិសុទ្ធបានថ្លែងកាលពីដើម និងពីបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះសង្គ្រោះ តាមរយៈពួកសាវករបស់អ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់លោកព្យាការី*ដ៏វិសុទ្ធ*បានថ្លែងទុកមក និងបទបញ្ជាដែលព្រះអម្ចាស់ជាព្រះសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យបាននឹកចាំ ពីអស់ទាំងសេចក្ដី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម នឹងពីសេចក្ដីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ ដែលបងប្អូនបានឮដោយសារយើងខ្ញុំ ជាពួកសាវក |
អុលឡោះប្រទានអ្នកសង្គ្រោះនេះមកយើង ស្របនឹងបន្ទូលសន្យារបស់ទ្រង់ថ្លែងតាមរយៈ ណាពរបស់ទ្រង់នៅជំនាន់ដើម
បន្ទាប់មក អ៊ីសាបកស្រាយសេចក្ដីដែលមានចែងទុក អំពីគាត់នៅក្នុងគីតាបទាំងមូល ចាប់ពីគីតាបណាពីម៉ូសារហូតដល់គីតាបណាពីទាំងអស់។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ក្នុងគីតាបណាព និងក្នុងគីតាបសាបូរត្រូវតែកើតមាន»។
ណាពីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា អស់អ្នកដែលជឿលើអ៊ីសា នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារនាមអ៊ីសា»។
គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ គាត់បានវែកញែក និងធ្វើជាបន្ទាល់អំពីនគររបស់អុលឡោះប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគីតាបហ៊ូកុំរបស់ណាពីម៉ូសា និងគីតាបណាពីមកពន្យល់បញ្ជាក់ប្រាប់គេអំពីអ៊ីសា។
ប៉ុន្ដែ អុលឡោះបានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលទ្រង់ប្រកាសទុកជាមុន តាមរយៈណាពីទាំងអស់ គឺថា អាល់ម៉ាហ្សៀសរបស់ទ្រង់ត្រូវតែរងទុក្ខលំបាក។
ឥឡូវនេះ អ៊ីសាអាល់ម៉ាហ្សៀសនៅឯសូរ៉កា រហូតដល់អុលឡោះរៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានបន្ទូលទុក តាមរយៈពួកណាពីដ៍បរិសុទ្ធរបស់ទ្រង់ នៅជំនាន់ដើមស្រាប់។
ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមហ៊ូកុំរបស់អាល់ម៉ាហ្សៀសទាំងស្រុង។
អុលឡោះបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក និងណាពីជាគ្រឹះ និងមានអាល់ម៉ាហ្សៀសអ៊ីសាផ្ទាល់ជាថ្មដ៏សំខាន់។
នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់គម្រោងការនេះ ដូចអុលឡោះបានបង្ហាញឲ្យក្រុមសាវ័ក និងណាពីដ៏វិសុទ្ធរបស់ទ្រង់ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈរសអុលឡោះនោះឡើយ
ចូរប្រតិបត្ដិតាមបទបញ្ជាឲ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងមក
គួរកុំឲ្យអ្នកនោះស្គាល់មាគ៌ាសុចរិត ជាជាងឲ្យស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាបរិសុទ្ធដែលខ្លួនបានទទួល។
តោងយល់ថា អ៊ីសាជាអម្ចាស់នៃយើងអត់ធ្មត់ មកពីគាត់ចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលអុលឡោះប្រទានឲ្យគាត់ស្រាប់ហើយ។
ក្នុងគ្រប់សំបុត្រដែលគាត់បរិយាយអំពីរឿងទាំងនេះ គាត់តែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគីតាបឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្ដរាយ។
រីឯយើងវិញ យើងកើតមកពីអុលឡោះ អ្នកណាស្គាល់អុលឡោះ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីអុលឡោះទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា រសអុលឡោះសំដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។
ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងបានប្រាប់បងប្អូនកាលពីមុន។
ខ្ញុំក៏ក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់នោះបម្រុងនឹងថ្វាយបង្គំគាត់ ប៉ុន្ដែ គាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនអ្នកដែលជឿលើសក្ខីភាពរបស់អ៊ីសាដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ! ដ្បិតសក្ខីភាពរបស់អ៊ីសា គឺវិញ្ញាណដែលថ្លែងបន្ទូលក្នុងនាមអុលឡោះ»។