តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
២ ពង្សាវតារក្សត្រ 7:18 - អាល់គីតាប ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់អុលឡោះបានជម្រាបស្តេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏កើតមាន ដូចជាអ្នកសំណព្វរបស់ព្រះ បានទូលដល់ស្តេចថា "លុះថ្ងៃស្អែក ពេលថ្មើរនេះ នោះម្សៅឱកពីររង្វាល់នឹងលក់ថ្លៃមួយរៀល ហើយម្សៅយ៉ាងម៉ដ្តមួយរង្វាល់នឹងលក់ថ្លៃមួយរៀលដែរ នៅត្រង់ទ្វារក្រុងសាម៉ារី"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់ព្រះជាម្ចាស់បានទូលស្ដេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏កើតមាន ដូចជាអ្នកសំណប់របស់ព្រះ បានទូលដល់ស្តេចថា លុះថ្ងៃស្អែកពេលថ្មើរនេះ នោះម្សៅឱក២រង្វាល់នឹងលក់ថ្លៃ១រៀល ហើយម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃ១រៀលដែរ នៅត្រង់ទ្វារក្រុងសាម៉ារី |
តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
ពេលនោះ អេលីយ៉ាសាក់កំពុងអង្គុយជុំគ្នាជាមួយអស់លោកអះលីជំអះ នៅក្នុងផ្ទះរបស់គាត់។ ស្តេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់អេលីយ៉ាសាក់ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់អស់លោកអះលីជំអះថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណាអ្នកបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ចៅហ្វាយគេ ក៏មកដល់តាមក្រោយហើយដែរ»។
ពេលនោះ អង្គរក្សរបស់ស្តេចឆ្លើយទៅអ្នកជំនិតរបស់អុលឡោះវិញថា “ទោះបីអុលឡោះតាអាឡាបើកទ្វារមេឃក្តី ក៏ហេតុការណ៍បែបនេះមិនកើតមានដែរ!”។ អេលីយ៉ាសាក់មានប្រសាសន៍ថា “ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ”។
យើងបំពេញតាមពាក្យសំដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។