គេយករទេះចំបាំងពីរគ្រឿងទឹមដោយសេះមកជូនស្តេច ហើយស្តេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានប្រសាសន៍ថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
ដូច្នេះ គេក៏យករទេះចម្បាំងពីរទឹមដោយសេះ ហើយស្ដេចចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយរាជឱង្ការថា៖ «ចូរទៅមើលចុះ»។
គេយករទេះចម្បាំងពីរគ្រឿងទឹមដោយសេះ មកថ្វាយស្ដេច ហើយស្ដេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានរាជឱង្ការថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
ដូច្នេះ គេក៏យករទេះចំបាំង២ទឹមដោយសេះ ហើយស្តេចទ្រង់ចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយបន្ទូលថា ចូរទៅមើលចុះ
មានមន្ត្រីម្នាក់ជម្រាបស្តេចថា៖ «សូមឲ្យគេយកសេះប្រាំក្បាល ដែលនៅសល់ក្នុងទីក្រុងមក ហើយចាត់អ្នកខ្លះឲ្យទៅជាមួយសេះទាំងនោះ ដើម្បីពិនិត្យមើលហេតុការណ៍។ ទោះបីយ៉ាងណាក្តី ក៏សេះទាំងនេះមុខជាងាប់ ដូចប្រជាជនអ៊ីស្រអែលទាំងប៉ុន្មាន ដែលនៅក្នុងក្រុងដែរ»។
ពួកគេចេញទៅតាមកងទ័ពស៊ីរី រហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និងរបស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាត់រប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្តេចចាត់ឲ្យទៅ ក៏វិលមកវិញរាយការណ៍ជូនស្តេច។
រីឯអ្នកយាមដែលស្ថិតនៅលើប៉មកំពែងក្រុងយេសរាល ឃើញពលទាហានកំពុងធ្វើដំណើរសំដៅមកជាមួយលោកយេហ៊ូវ គាត់ស្រែកឡើងថា៖ «មានមនុស្សមួយក្រុមកំពុងតែចូលមក!»។ ស្តេចយ៉ូរ៉ាមមានប្រសាសន៍ថា៖ «ចូរចាត់ពលទាហានម្នាក់ឲ្យជិះសេះទៅជួបពួកគេសួរថា៖ តើអ្នករាល់គ្នាមកដោយសន្តិភាពឬ?»។