ថ្ងៃមួយ យ៉ាកកូបកំពុងស្លសម្ល ហើយអេសាវវិលត្រឡប់មកពីវាលវិញ ទាំងហេវហត់ជាខ្លាំង។
២ ពង្សាវតារក្សត្រ 4:39 - អាល់គីតាប មានម្នាក់ក្នុងចំណោមពួកគេ ចេញទៅរកបន្លែនៅឯវាល។ គាត់ប្រទះឃើញវល្លិព្រៃម្យ៉ាងក៏បេះផ្លែវាបានពេញមួយថ្នក់។ លុះត្រឡប់វិញ គាត់កាត់ផ្លែនោះជាដុំៗ បង់ចូលក្នុងថ្លាងបបរ ប៉ុន្តែ គ្មាននរណាម្នាក់ស្គាល់ផ្លែនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានម្នាក់ចេញទៅរកបន្លែនៅទីវាល បានឃើញវល្លិព្រៃ ហើយបេះផ្លែបានពេញមួយថ្នក់អាវ រួចបានវិលមកវិញ ហើយកាប់ជាកង់ៗ ដាក់ក្នុងឆ្នាំង គ្មាននរណាស្គាល់ផ្លែនោះសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់ក្នុងចំណោមពួកគេ ចេញទៅរកបន្លែនៅឯវាល។ គាត់ប្រទះឃើញវល្លិព្រៃម្យ៉ាង ក៏បេះផ្លែវាបានពេញមួយថ្នក់។ លុះត្រឡប់វិញ គាត់កាត់ផ្លែនោះជាដុំៗ បង់ចូលក្នុងថ្លាងបបរ ប៉ុន្តែ គ្មាននរណាម្នាក់ស្គាល់ផ្លែនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានម្នាក់ចេញទៅរកបន្លែឯទីវាល ក៏ឃើញវល្លិព្រៃ ហើយបេះផ្លែពេញថ្នក់អាវ វិលមកកាប់ជាកង់ៗ ដាក់ចុះទៅក្នុងថ្លាង ដ្បិតគេមិនបានស្គាល់ផ្លែនោះទេ |
ថ្ងៃមួយ យ៉ាកកូបកំពុងស្លសម្ល ហើយអេសាវវិលត្រឡប់មកពីវាលវិញ ទាំងហេវហត់ជាខ្លាំង។
ឈើតាត្រៅដែលគេពាសផ្នែកខាងក្នុងដំណាក់ មានឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គេពាសជញ្ជាំងទាំងអស់ពីឈើតាត្រៅ ដោយឥតឃើញថ្មឡើយ។
អេលីយ៉ាសាក់វិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមណាពីអង្គុយនៅមុខអេលីយ៉ាសាក់ គាត់មានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមណាពី»។
បន្ទាប់មក គេដួសបបរជូនក្រុមណាពីគ្រប់គ្នាៗ។ ពេលក្រុមណាពីភ្លក់បបរនោះ ពួកគេស្រែកឡើងថា៖ «អ្នកជំនិតរបស់អុលឡោះអើយ! បបរនេះមានជាតិពុលហើយ!»។ ពួកគេពុំអាចបរិភោគបានទេ។
ខ្វះការចេះដឹងមិនប្រសើរទេ សម្រាប់មនុស្ស ហើយអ្នកដែលប្រញាប់ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយ រមែងមានកំហុស។
ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការ នេះហើយ តើនៅខ្វះអ្វីទៀត? ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អ តែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែ ផ្លែមិនល្អទៅវិញដូច្នេះ?។
យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត គឺដើមទំពាំងបាយជូរសុទ្ធ ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា ដើមទំពាំងបាយជូរក្លាយ ដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
អ៊ីសាបានឆ្លើយទៅគេវិញថា៖ «អុលឡោះជាបិតារបស់ខ្ញុំដែលនៅសូរ៉កា នឹងដករុក្ខជាតិទាំងឡាយណាដែលទ្រង់មិនបានដាំ។
ចូរប្រយ័ត្នប្រយែង ក្រែងលោមានបងប្អូនណាម្នាក់ឃ្លាតចេញពីក្តីមេត្តារបស់អុលឡោះ។ មិនត្រូវទុកឲ្យការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយបំពុលចិត្ដគំនិតបងប្អូនជាច្រើននោះឡើយ។