ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 3:26 - អាល់គីតាប

កាល​ស្តេច​ស្រុក​ម៉ូអាប់​ដឹង​ច្បាស់​ថា ខ្លួន​គ្មាន​កម្លាំង​ទប់‌ទល់​បាន គាត់​ក៏​ប្រមូល​ទ័ព​ដែល​កាន់​ដាវ​បាន​ចំនួន​ប្រាំ​ពីរ​រយ​នាក់ វាយ​បើក​ផ្លូវ​សំរុក​ទៅ​លើ​ស្តេច​អេដុម ប៉ុន្តែ មិន​បាន​សម្រេច​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចម្បាំង​នោះ​ខ្លាំង​ទប់​មិន​បាន ទ្រង់​បាន​រើស​យក​ទាហាន​ប្រាំពីរ​រយ​នាក់​ដែល​កាន់​ដាវ នាំ​ទៅ​ដោយ​ប្រាថ្នា នឹង​ទម្លាយ​ចូល​ទៅ​ដល់​ស្តេច​អេដុម តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ស្ដេច​ស្រុក​ម៉ូអាប់​ដឹង​ច្បាស់​ថា ខ្លួន​គ្មាន​កម្លាំង​ទប់‌ទល់​បាន ទ្រង់​ក៏​ប្រមូល​ទ័ព​ដែល​កាន់​ដាវ​បាន​ចំនួន​ប្រាំ‌ពីរ​រយ​នាក់ វាយ​បើក​ផ្លូវ​សម្រុក​ទៅ​លើ​ស្ដេច​អេដុម ប៉ុន្តែ មិន​បាន​សម្រេច​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចំបាំង​ជា​ខ្លាំង​ទប់​មិន​បាន នោះ​ទ្រង់​រើស​យក​ទាហាន​៧០០​នាក់ ដែល​កាន់​ដាវ​នាំ​ទៅ​ដោយ​ប្រាថ្នា​នឹង​ទំលាយ​ចូល​ទៅ​ដល់​ស្តេច​អេដំម តែ​ធ្វើ​មិន​កើត​ទេ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 3:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កង‌ទ័ព​អ៊ីស្រ‌អែល​បំផ្លាញ​ទី‌ក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-ហា‌រ៉ា‌សែត ប៉ុណ្ណោះ ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។


ដូច្នេះ ស្តេច​ស្រុក​ម៉ូអាប់​យក​កូន​ច្បង​ដែល​ត្រូវ​ស្នង​រាជ្យ មក​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​កំពែង​ក្រុង បណ្តាល​ឲ្យ​កង‌ទ័ព​អ៊ីស្រ‌អែល​រន្ធត់‌ចិត្ត​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដក​ទ័ព​វិល​ទៅ​កាន់​ស្រុក​របស់​ខ្លួន​វិញ។


ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំ​ពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង‌ទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។


ក្នុង​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្តេច​ម្នាក់ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដុត​ឆ្អឹង​របស់​ស្ដេច ស្រុក​អេដុម​ឲ្យ​ទៅ​ជា​ផេះ។