ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 25:6 - អាល់គីតាប

ពួក​គេ​ក៏​ចាប់​ស្តេច​បញ្ជូន​ទៅ​ស្តេច​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ហើយ​គេ​ប្រកាស​កាត់​ទោស​ស្តេច​សេ‌ដេគា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ចាប់​ស្តេច​នាំ​ឡើង​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន នៅ​ត្រង់​រីបឡា រួច​គេ​កាត់​ទោស​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ក៏​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា នៅ​ក្រុង​រីបឡា ហើយ​គេ​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេ‌ដេគា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ចាប់​ស្តេច​នាំ​ឡើង​ទៅ​ឯ​ស្តេច​បាប៊ីឡូន នៅ​ត្រង់​រីបឡា រួច​គេ​កាត់​ទោស​ទ្រង់

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 25:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ ចាប់​ស្តេច​យ៉ូអា‌ហាស់​ដាក់​ច្រវាក់​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ដើម្បី​កុំ​ឲ្យ​ស្តេច​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​ទៀត។ ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ​តំរូវ​ឲ្យ​ស្រុក​យូដា​បង់​សួយ‌សារ​អាករ​ជា​ប្រាក់​ហា‌សិប‌ហាប និង​មាស​កន្លះ​ហាប។


កង‌ទ័ព​ខាល់‌ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ស្តេច​សេ‌ដេគា នៅ​វាល​ទំនាប​ជិត​ក្រុង​យេ‌រីខូ។ ពេល​នោះ​កង‌ទ័ព​ទាំង​មូល​របស់​ស្តេច រត់​បែក​ខ្ញែក​គ្នា​អស់។


ពេល​នោះអុលឡោះ‌តាអាឡា​នាំ​កង‌ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ស្តេច​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។


បន្ទាប់​មក​ទៀត យើង​នឹង​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី ប្រជា‌ជន និង​អ្នក​ក្រុង​ដែល​នៅ​សេស‌សល់​ពី​ស្លាប់​ដោយ‌សារ​ជំងឺ​អាសន្ន‌រោគ មុខ​ដាវ និង​ទុរ្ភិក្ស ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ ស្ដេច​បាប៊ី‌ឡូន​នឹង​ប្រហារ​ជីវិត​ពួក​គេ​ដោយ​មុខ​ដាវ ឥត​អាសូរ ឥត​ត្រា​ប្រណី និង​អាណិត​មេត្តា​ឡើយ” -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ​បាន​ទេ។ គេ​នឹង​ប្រគល់​ស្ដេច​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ពិត​ប្រាកដ​មែន។ សេដេ‌គា​នឹង​ឃើញ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ផ្ទាល់​ភ្នែក និយាយ​គ្នា​ផ្ទាល់​មាត់


រីឯ​អ្នក​វិញ អ្នក​ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ​បាន​ឡើយ។ គេ​នឹង​ចាប់​ចង​អ្នក​ប្រគល់​ទៅ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អ្នក​នឹង​ឃើញ​ស្ដេច​នោះ​ផ្ទាល់​នឹង​ភ្នែក ស្ដេច​នោះ​នឹង​និយាយ​ទល់​មុខ​គ្នា​ជា​មួយ​អ្នក ហើយ​អ្នក​ត្រូវ​ទៅ​ស្រុក​បាប៊ី‌ឡូន”»។


គេ​ចាប់​ពួក​ស្រី​ស្នំ និង​បុត្រា​បុត្រី​របស់​ស្តេច យក​ទៅ​ឲ្យ​ពួក​ខាល់ដេ។ ចំណែក​ឯ​ស្តេច​វិញ ស្តេច​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ គឺ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​ចាប់​ស្តេច ព្រម​ទាំង​ដុត​កំទេច​ក្រុង​នេះ​ផង»។


ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ស្តេច​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ស្តេច​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ស្តេច​សេដេ‌គា។