លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
២ ពង្សាវតារក្សត្រ 20:16 - អាល់គីតាប ពេលនោះ ណាពីអេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ដូចតទៅ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ហោរាអេសាយទូលស្ដេចហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអេសាយទូលព្រះបាទហេសេគាថា៖ «សូមព្រះករុណាទ្រង់ព្រះសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអេសាយលោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន |
លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
ណាពីអេសាយសួរស្តេចហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងបរមរាជវាំង?»។ ស្តេចហេសេគាតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
អុលឡោះតាអាឡាមានបន្ទូលថា នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ស្តេច និងភោគសម្បត្តិដែលអយ្យកោរបស់ស្តេចបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចូរស្តាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។
អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់ ដូចមេដឹកនាំក្រុងសូដុមអើយ ចូរស្ដាប់ការប្រៀនប្រដៅរបស់អុលឡោះតាអាឡា! អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់ ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅ របស់អុលឡោះជាម្ចាស់នៃយើង!
រីឯអ្នកវិញ អ្នកហាមខ្ញុំមិនឲ្យថ្លែងបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រអែល ហើយមិនឲ្យខ្ញុំស្ដីបន្ទោសពូជពង្សអ៊ីសាហាក់។ សូមអ្នកស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ:
កាលធ្វើដំណើរទៅដល់ចុងភូមិ សាំយូអែលនិយាយទៅកាន់លោកសូលថា៖ «សូមប្រាប់អ្នកបម្រើរបស់អ្នកឲ្យដើរទៅមុនយើងចុះ»។ អ្នកបម្រើក៏ដើរទៅមុន រួចសាំយូអែលនិយាយទៀតថា៖ «ឥឡូវនេះ សូមអ្នកឈប់សិន ខ្ញុំនឹងជម្រាបអ្នកឲ្យដឹងពីបន្ទូលរបស់អុលឡោះ»។