ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 2:17 - អាល់គីតាប

ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក គាត់​ក៏​យល់​ព្រម ហើយ​និយាយ​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​អេលី‌យ៉េស អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពេល​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ ដោយ​ពោល​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ចុះ» ដូច្នេះ គេ​ក៏​ប្រើ​ហាសិប​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​រយៈ​ពេល​បី​ថ្ងៃ តែ​ឥត​ឃើញ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក លោក​ក៏​យល់​ព្រម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​លោក​អេលីយ៉ា អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ដោយ​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​បាន​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ​ថា ចូរ​ឲ្យ​គេ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ប្រើ​៥០​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​៣​ថ្ងៃឥត​ឃើញ​សោះ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 2:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​ជួប​អេលី‌យ៉ាសាក់​ដែល​ស្នាក់​នៅ​ក្រុង​យេរី‌ខូ។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា កុំ​ទៅ​រក​ធ្វើ​អ្វី!»។


អ្នក​ជំនិត​របស់​អុលឡោះសម្លឹង​មុខ​លោក​ហាសែល​មិន​ដាក់​ភ្នែក រួច​គាត់​យំ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំបុ័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ដ​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគ​យល់​មិត្ដ​សម្លាញ់​ទេ គឺ​មក​ពី​មិត្ដ​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។


ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ដ​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ​ខ្លាំង​ណាស់ តែ​គេ​បម្រើ​ទាំង​ល្ងិត​ល្ងង់។


ដោយ‌សារ​ជំនឿ​ហេណុក​ត្រូវ​អុលឡោះ​លើក​ឡើង​ទៅ​សូរ៉កា រួច​ផុត​ពី​សេចក្ដី ស្លាប់ ហើយ​គ្មាន​នរណា​រក​គាត់​ឃើញ​ទៀត​ឡើយ ព្រោះ​អុលឡោះ​បាន​លើក​គាត់​ឡើង​ទៅ។ មុន​ពេល​ទ្រង់​លើក​គាត់​ឡើង​ទៅ​នោះ​គាត់​បាន​ទទួល​សក្ខី‌ភាព​ថា អុលឡោះ​ពេញ​ចិត្ត​នឹង​គាត់។