គ្រានោះ លោកសាលូមជាកូនរបស់លោកយ៉ាបេសបានក្បត់ស្តេច ហើយសម្លាប់ស្តេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
២ ពង្សាវតារក្សត្រ 15:22 - អាល់គីតាប កាលស្តេចមណាហិម ស្លាប់ ស្តេចពេកាហ៊ា ជាកូនបានឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មណាហិមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ រួចពេកាហ៊ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទមណាហិមសោយទិវង្គត ព្រះបាទពេកាហ៊ា ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មណាហិមក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ រួចពេកាហ៊ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ |
គ្រានោះ លោកសាលូមជាកូនរបស់លោកយ៉ាបេសបានក្បត់ស្តេច ហើយសម្លាប់ស្តេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
រីឯកិច្ចការផ្សេងៗរបស់ស្តេចមណាហិម និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
នៅឆ្នាំទីហាសិប នៃរជ្ជកាលស្តេចអសារា ស្តេចស្រុកយូដា ស្តេចពេកាហ៊ា ជាបុត្ររបស់ស្តេចមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រអែល។ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងសាម៉ារី។