ដូច្នេះ ពួកអ៊ីមុាំក៏ឈប់ទទួលប្រាក់ពីប្រជាជន និងលែងទទួលបន្ទុកលើការជួសជុលដំណាក់ទៀត។
ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្ដាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។
ព្រះបាទយ៉ូអាសកោះហៅលោកបូជាចារ្យយេហូយ៉ាដា ព្រមទាំងបូជាចារ្យឯទៀតៗមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះសម្រាប់ការជួសជុលព្រះដំណាក់វិញ»។
ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្តាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។
ស្តេចយ៉ូអាសកោះហៅអ៊ីមុាំយេហូយ៉ាដា ព្រមទាំងអ៊ីមុាំឯទៀតៗមក រួចសួរថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះ សម្រាប់ការជួសជុលដំណាក់វិញ»។
អ៊ីមុាំយេហូយ៉ាដា យកហិបមួយចោះរន្ធលើគំរប រួចដាក់នៅខាងស្តាំអាសនៈ ត្រង់មាត់ទ្វារចូលដំណាក់។ ពួកអ៊ីមុាំជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកជូនដំណាក់ ក្នុងហិបនោះ។
«ចូរទៅជួបមូស្ទីហ៊ីលគីយ៉ា សុំឲ្យគាត់បូកសរុបប្រាក់ ដែលគេយកមកជូនក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។
ពេលនោះស្តេចឲ្យគេធ្វើហិបមួយ យកទៅដាក់នៅខាងមុខមាត់ទ្វារចូលដំណាក់របស់អុលឡោះតាអាឡា។