ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 12:11 - អាល់គីតាប

បន្ទាប់​មក លោក​ប្រគល់​ប្រាក់​នោះ​ឲ្យ​ពួក​មេ​ជាង​ដែល​ទទួល​បន្ទុក​លើ​ការងារ​ជួស‌ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា។ គេ​ប្រើ​ប្រាក់​នោះ​សម្រាប់​ជួល​ជាង​ឈើ និង​ជាង​សំណង់​ដែល​ត្រូវ​ជួស‌ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ប្រាក់​ដែល​បាន​ថ្លឹង​ប្រគល់​មក​ក្នុង​អំណាច​សម្ដេច​សង្ឃ នោះ​លោក​ក៏​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ គឺ​ជា​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​ទាំង​នោះ​ក៏​ចេញ​ឲ្យ​ដល់​ពួក​ជាង​ឈើ និង​ពួក​ជាង​ផ្សេងៗ ដែល​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​មហា​បូជា‌ចារ្យ​ក៏​មក​ទទួល​ប្រាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ប្រាក់​ដែល​បាន​ថ្លឹង​ប្រគល់​មក​ក្នុង​អំណាច​សំដេច​សង្ឃ នោះ​លោក​ក៏​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ គឺ​ជា​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​អ្នក​ទាំង​នោះ​ក៏​ចេញ​ឲ្យ ដល់​ពួក​ជាង​ឈើ នឹង​ពួក​ជាង​ផ្សេងៗ ដែល​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 12:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ៊ី‌រ៉ាម ជា​ស្តេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​ជួប​ស្តេច​ទត ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ឲ្យ​ស្តេច​ទត។


កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ស្តេច និង​មូស្ទី​ក៏​មក​ទទួល​ប្រាក់ នៅ​ក្នុង​ដំណាក់ យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។


ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្ម​ដាប់​សម្រាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ប្រាក់​នេះ​ក៏​ប្រើ​សម្រាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួស‌ជុល​ដំណាក់​ឡើង​វិញ។