នាងឃើញស្តេចថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
២ ពង្សាវតារក្សត្រ 11:15 - អាល់គីតាប អ៊ីមុាំយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំនាងចេញទៅក្រៅ! បើនរណាគាំទ្រនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ អ៊ីមុាំនិយាយទៀតថា៖ «មិនត្រូវប្រហារជីវិតនាងនៅក្នុងដំណាក់របស់អុលឡោះតាអាឡាឡើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សង្ឃយេហូយ៉ាដាបានបង្គាប់ពួកមេទ័ពដែលត្រួតលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសម្លាប់គេដោយដាវទៅ»។ ដ្បិតសង្ឃបានប្រាប់ថា៖ «កុំសម្លាប់ព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ាឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយេហូយ៉ាដាដ៏ជាសង្ឃ លោកបង្គាប់ដល់ពួកមេទ័ពដែលត្រួតលើពលទ័ពថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេដោយដាវ នោះគឺពីព្រោះសង្ឃបានប្រាប់ថា កុំឲ្យសំឡាប់ព្រះនាងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ |
នាងឃើញស្តេចថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានស្តេច ដែលជាជនជាតិការី និងពលទាហានមកជួបនឹងគាត់នៅដំណាក់របស់អុលឡោះតាអាឡា។ គាត់បានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងដំណាក់របស់អុលឡោះតាអាឡា រួចគាត់នាំបុត្រារបស់ស្តេចមកបង្ហាញឲ្យពួកគេឃើញ។
អ៊ីមុាំយេហូយ៉ាដាបញ្ជាទៅពួកមេបញ្ជាការដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំនាងចេញទៅក្រៅ! បើនរណាគាំទ្រនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ អ៊ីមុាំនិយាយទៀតថា៖ «មិនត្រូវប្រហារជីវិតនាងនៅក្នុងដំណាក់របស់អុលឡោះតាអាឡាទេ!»។
អ៊ីមុាំយេហូយ៉ាដាចែកលំពែង ព្រមទាំងខែលរបស់ស្តេចទត ដែលតម្កល់ទុកក្នុងដំណាក់របស់អុលឡោះជូនមេបញ្ជាការទាំងនោះ។
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្តី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរទះដៃជាសញ្ញាប្រកាសថា សត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដង ដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាល និងដេញតាមពីក្រោយប្រជាជនរបស់យើង
ទ្រង់មានបន្ទូលទៅគេទៀតថា៖ «ចូរធ្វើឲ្យដំណាក់ទៅជាសៅហ្មង ដោយទុកសាកសពចោលពាសពេញទីលាន រួចនាំគ្នាចេញទៅចុះ!»។ ពួកគេក៏ចេញទៅវាយប្រហារជីវិតប្រជាជននៅក្នុងទីក្រុង។
ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីម៉ាស្ជិទ រួចបិទទ្វារភ្លាម។