Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 11:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ពួក​មេ‌ទ័ព​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ សង្ឃ​យេហូ‌យ៉ា‌ដា​បាន​បង្គាប់​ពួក​មេ‌ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សម្លាប់​គេ​ដោយ​ដាវ​ទៅ»។ ដ្បិត​សង្ឃ​បាន​ប្រាប់​ថា៖ «កុំ​សម្លាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​បង្គាប់​ដល់​ពួក​មេ‌ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ថា ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សំឡាប់​គេ​ដោយ​ដាវ នោះ​គឺ​ពី​ព្រោះ​សង្ឃ​បាន​ប្រាប់​ថា កុំ​ឲ្យ​សំឡាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីមុាំ​យេហូ‌យ៉ាដា​បញ្ជា​ពួក​មេ‌ទ័ព​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ អ៊ីមុាំ​និយាយ​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​នាង​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើយ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 11:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌នាង​ទត​ឃើញ​ព្រះ​មហា‌ក្សត្រ​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀម‌ទម្លាប់ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ ព្រះ‌នាង​អថា‌លា​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។


គេ​ចាប់​ព្រះ‌នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​ខ្លោង​ទ្វារ​សេះ គេ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ទី​នោះ។


លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេ‌ហូ‌យ៉ា‌ដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ហ្លួង ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន​មក​ជួប​នឹង​លោក​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​បាន​ចុះ​កិច្ច‌សន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​លោក​នាំ​បុត្រា​របស់​ស្ដេច​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។


លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ទៅ​ពួក​មេ​បញ្ជា‌ការ​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទេ!»។


លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ជូន​មេ​បញ្ជា‌ការ​ទាំង​នោះ។


ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ម្នាក់​សម្លាប់​មនុស្ស​ដោយ​ចេតនា ទោះ​បី​គេ​រត់​មក​ជ្រក​នៅ​អាសនៈ​របស់​យើង​ក្ដី ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ ។


«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ទះ​ដៃ​ជា​សញ្ញា​ប្រកាស​ថា សត្រូវ​នឹង​លើក​ដាវ​កាប់​ផ្ទួនៗ​គ្នា​ពីរ​បី​ដង ដាវ​នេះ​ជា​ដាវ​ប្រល័យ​ជីវិត ដាវ​សម្លាប់​រង្គាល និង​ដេញ​តាម​ពី​ក្រោយ​ប្រជា‌ជន​របស់​យើង


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ចូរ​ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​ទៅ​ជា​សៅហ្មង ដោយ​ទុក​សាក‌សព​ចោល​ពាស‌ពេញ​ទី‌លាន រួច​នាំ​គ្នា​ចេញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​ចេញ​ទៅ​វាយ​ប្រហារ​ជីវិត​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង។


ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជា‌ជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិស‌ទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ‌វិហារ* រួច​បិទ​ទ្វារ​ភ្លាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម