ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 10:4 - អាល់គីតាប

ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្តេច​ទាំង​ពីរ​នោះ​ពុំ​អាច​តទល់​នឹង​លោក​យេហ៊ូវ​បាន​ផង ចុះ​ទំរាំ​បើ​យើង​វិញ តើ​យើង​អាច​តទល់​នឹង​គាត់​ដូច​ម្តេច​បាន?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ អ្នក​ទាំង​នោះ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​ថា៖ «មើល៍ ស្ដេច​ពីរ​អង្គ​នោះ​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​លោក​បាន​ទៅ​ហើយ ចំណង់​បើ​យើង ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ឈរ​នៅ​បាន?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្ដេច​ទាំង​ពីរ​អង្គ​នោះ​ពុំ​អាច​តទល់​នឹង​លោក​យេហ៊ូវ​ផង ចុះ​ទម្រាំ​បើ​យើង​វិញ តើ​យើង​អាច​តទល់​នឹង​លោក​ដូច​ម្ដេច​បាន?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អ្នក​ទាំង​នោះ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​ថា មើល ស្តេច​២​អង្គ​នោះ​ពុំ​អាច​នឹង​ឈរ នៅ​មុខ​លោក​បាន​ទៅ​ហើយ ចំណង់​បើ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈរ​នៅ​បាន

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 10:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ជ្រើស​តាំង​កូន​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការ‌ពារ​រាជ‌វង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។


លោក​យេហ៊ូវ​យឺត​ធ្នូ​បាញ់​ចំ​ខ្នង​របស់​ស្តេច​យ៉ូរ៉ាម។ ព្រួញ​ចាក់​ទម្លុះ​បេះ‌ដូង​របស់​ស្តេច រួច​ធ្លុះ​ចេញ​មក​ក្រៅ ហើយ​ស្តេច​ដួល​ក្នុង​រទេះ។


កាល​ស្តេច​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​ឃើញ​ដូច្នេះ ស្តេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្តេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្តេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្តេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ​ជិត​ក្រុង​យីប‌ឡាម។ ស្តេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​ស្លាប់​នៅ​ទី​នោះ។


ចូរ​លូក​ដៃ​ពាល់​វា​មើល៍ ពេល​អ្នក​គិត​ដល់​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​វា នោះ​អ្នក​មុខ​ជា​លែង​ហ៊ាន​ពាល់​វា​ជាប់ ទៀត​មិន​ខាន!


យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេ ប៉ុន្តែ ប្រសិន​បើ​យើង​ឃើញ បន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​កាប់​ឆ្ការ​វា ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។


សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពី ស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។


ពេល​ទ្រង់​ខឹង តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន? តើ​នរណា​អាច​តទល់​នឹង កំហឹង​របស់​ទ្រង់​បាន? កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កំទេច​ផ្ទាំង​ថ្ម។


ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ត‌ទល់​នឹង​ស្ដេច​មួយ​ទត ស្តេច​ត្រូវ​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្តេច​មាន​ទ័ព​មួយ​ម៉ឺន តើ​ស្តេច​អាច​តទល់​នឹង​បច្ចា‌មិត្ដ​ដែល​មាន​គ្នា​ពីរ​ម៉ឺន​បាន​ឬ​យ៉ាង​ណា