ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 13:10 - អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បង​ប្អូន តាម​អំណាច​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ អ៊ីសា​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុនេះហើយបានជា​ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​ពេល​ខ្ញុំ​មិននៅជាមួយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ចំពោះអ្នករាល់គ្នា​យ៉ាងតឹងរ៉ឹង​នៅពេល​ខ្ញុំ​មកដល់ ដោយ​សិទ្ធិអំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​ទេ​។

សូមមើលជំពូក

Khmer Christian Bible

ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា ខ្ញុំ​សរ‌សេរ​សេចក្ដី​នេះ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រ៉ឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សម្រាប់​ស្អាង​អ្នក​រាល់​គ្នា មិន​មែន​បំផ្លាញ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បងប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​កាល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ ក្រែង​កាល​ណា​ខ្ញុំ​មក​នៅ​ជា​មួយ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រុឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​នឹង​ផ្តួល​ទេ។

សូមមើលជំពូក



២ កូរិនថូស 13:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​បង​ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី? ឲ្យ​ខ្ញុំ​មក​រក​បង​ប្អូន ដោយ​យក​រំពាត់​មក​ជា​មួយ ឬ​ក៏​ចង់​ឲ្យ​យក​សេចក្ដី​ស្រឡាញ់ និង​ចិត្ដ​ស្លូត​បូត​មក​ជា​មួយ?


ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​អំណាច​របស់​អ៊ីសា‌ជាអម្ចាស់​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ


ខ្ញុំ​សូម​អង្វរ​បង​ប្អូន​ថា កុំ​បង្ខំ​ចិត្ដ​ខ្ញុំ​ឲ្យ​បែរ​ទៅ​ជា​តឹង‌តែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ដ​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​និស្ស័យ​លោកីយ៍​នោះ​ទេ។


ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​របស់​មនុស្ស​ទេ គឺ​ជា​អាវុធ​ដ៏​មាន​អំណាច​មក​ពី​អុលឡោះ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា។ យើង​រំលំ​ការ​រិះ‌គិត


អ៊ីសា‌ជាអម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បង​ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង​ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្ដិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។


កាល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ជា​លើក​ទី​ពីរ ខ្ញុំ​បាន​និយាយ​សេចក្ដី​នេះ​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សូម​ជម្រាប​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប​កាល​ពី​មុន និង​សូម​ជម្រាប​អ្នក​ឯ​ទៀតៗ​ទាំង​អស់ ឲ្យ​បាន​ដឹង​ជា​មុន​ថា បើ​ខ្ញុំ​វិល​មក​រក​បង​ប្អូន​វិញ​នោះ ខ្ញុំ​នឹង​មិន​ប្រណី​អ្នក​ណា​ម្នាក់​ឡើយ


ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​បាន​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បម្រើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។


សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បង​ប្អូន មាន​គោល​បំណង​ចៀស​វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ដ នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ ពី​អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ​បង​ប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។


យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​អុលឡោះ ដោយ​មាន​ចិត្ដ​បរិសុទ្ធ ដោយ​ស្គាល់​អុលឡោះ ដោយ​មាន​ចិត្ដ​អត់‌ធ្មត់ ចិត្ដ​សប្បុរស ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដោយ​មាន​ចិត្ដ​ស្រឡាញ់​ឥត​ពុត‌ត្បុត


ពាក្យ​នេះ​ពិត​ណាស់! ដូច្នេះ ត្រូវ​ស្ដី​បន្ទោស​គេ​យ៉ាង​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ