ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 11:7 - អាល់គីតាប

ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ របស់​អុលឡោះ ប្រាប់​បង​ប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ?។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឬមួយក៏​ការ​ដែល​ខ្ញុំ​បន្ទាបខ្លួន​ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​លើកតម្កើង ដោយ​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឥតគិតថ្លៃ នោះ​ខ្ញុំ​បាន​ប្រព្រឹត្តបាប​ឬ​?

សូមមើលជំពូក

Khmer Christian Bible

​ឬ​មួយ​ការ​ដែល​ខ្ញុំ​បន្ទាប​ខ្លួន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​បាន​លើក​តម្កើង​ ដោយ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នក​រាល់គ្នា​ដោយ​ឥត​គិតថ្លៃ​នោះ​ តើ​ខ្ញុំ​ប្រព្រឹត្ដ​បាប​ឬ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ ប្រាប់​អ្នក​រាល់​គ្នា​ដោយ​ឥត​គិត​ថ្លៃ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង តើ​នោះ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់ ប្រាប់​បងប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បងប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​មក​អ្នក​រាល់​គ្នា​ទទេ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង នោះ​តើ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ​អី

សូមមើលជំពូក



២ កូរិនថូស 11:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។


ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា អុលឡោះ​បាន​ត្រាស់​ហៅ​ខ្ញុំ ឲ្យ​ធ្វើ​ជា​សាវ័ក និង​ជ្រើស​រើស​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់។


ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង​ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្ដែ​យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស។


ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បារណា‌បាស​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​តែ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត?


ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បង​ប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ដោយ​ចិត្ដ​ស្លូត‌បូត និង​ដោយ​ចិត្ដ​ល្អ​សប្បុរស​មក​ពី​អាល់ម៉ា‌ហ្សៀស


បន្ទាប់​មក យើង​នឹង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​នៅ​តាម​តំបន់​នានា​នៅ​ខាង​នាយ​ស្រុក​បង​ប្អូន ដោយ​មិន​អួត​ខ្លួន​អំពី​កិច្ចការ ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ស្រេច​មក​ហើយ​ក្នុង​តំបន់​របស់​គេ​ឡើយ។


បង​ប្អូន​មិន​បាន​ទទួល​អ្វី​តិច​ជាង​ក្រុម‌ជំអះ​ឯ​ទៀតៗ​នោះ​ឡើយ វៀរ​លែង​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ប៉ុណ្ណោះ សូម​បង​ប្អូន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ភាព​អយុត្ដិ‌ធម៌​នេះ​ផង។


ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស ទោះ​បី​អ៊ីសា‌ជាអម្ចាស់​បាន​បើក​ឱកាសឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ដ​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ​ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។


បង​ប្អូន​អើយ បង​ប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ​ដល់​បង​ប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។


យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់​នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​ឲ្យ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។