ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចគាត់ឡើងទៅម៉ាស្ជិទយកលិខិតនោះទៅបង្ហាញអុលឡោះតាអាឡា។
១ សាំយូអែល 8:21 - អាល់គីតាប កាលសាំយូអែលឮពាក្យសំដីទាំងប៉ុន្មានរបស់ប្រជាជន គាត់ក៏យកទៅជម្រាបអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកប្រជាជន រួចទៅទូលដល់ព្រះយេហូវ៉ាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកសាំយូអែលឮពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជន លោកក៏យកទៅទូលព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកបណ្តាជនទាំងឡាយ រួចទៅទូលដល់ព្រះយេហូវ៉ាវិញ |
ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចគាត់ឡើងទៅម៉ាស្ជិទយកលិខិតនោះទៅបង្ហាញអុលឡោះតាអាឡា។
លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកគាត់ឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំលឹកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា។
អុលឡោះតាអាឡាមានបន្ទូលមកសាំយូអែលថា៖ «ចូរស្តាប់តាមពាក្យរបស់គេ ហើយតែងតាំងស្តេចម្នាក់ឲ្យគ្រងរាជ្យលើពួកគេចុះ!»។ បន្ទាប់មក សាំយូអែលនិយាយទៅកាន់ប្រជាជនអ៊ីស្រអែលថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរៀងៗខ្លួនវិញចុះ!»។