ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 8:14 - អាល់គីតាប

ស្តេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​នឹង​យក​ស្រែ​ចម្ការ និង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​នឹង​យក​ស្រែ​ចំការ នឹង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់

សូមមើលជំពូក



១ សាំ‌យូ‌អែល 8:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ប្រាប់​អហាប់​ដូច​ត​ទៅ: “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឃាត​គេ ហើយ​ចាប់​យក​ដី​របស់​គេ​ដូច្នេះ?” អ្នក​ត្រូវ​ពោល​ទៀត​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណា‌បោត​នៅ​កន្លែង​ណា ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ផ្ទាល់​នៅ​កន្លែង​នោះ​ដែរ”»។


ថ្ងៃ​មួយ ស្តេច​អហាប់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ណា‌បោត​ថា៖ «ចូរ​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក មក​ឲ្យ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចម្ការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​មួយ​ល្អ​ជាង​ចម្ការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ»។


ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ភរិយា​ជម្រាប​ថា៖ «តើ​ស្តេច​មិន​មែន​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ! សូម​ក្រោក​ឡើង ពិសា ហើយ​រីក‌រាយ​ក្នុង​ចិត្ត​ចុះ ចាំ​ខ្ញុំ​ទៅ​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​មក​ជូន»។


មេ​ដឹក​នាំ​មិន​ត្រូវ​ប៉ះ‌ពាល់​ដី‌ធ្លី​របស់​ប្រជា‌ជន​ទេ គឺ​មិន​ត្រូវ​រឹប​អូស​យក​ដី​របស់​ពួក​គេ​ឡើយ។ មេ​ដឹក​នាំ​ត្រូវ​យក​ដី​របស់​ខ្លួន​ផ្ទាល់ ចែក​ជា​កេរ‌មត៌ក​ដល់​កូនៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន បាត់​បង់​ដី‌ធ្លី​របស់​ខ្លួន»។


ស្តេច​បាន​បញ្ជា​ទៅ​កាន់​អ្នក​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​ពុន‌យ៉ាមីន​អើយ! ចូរ​ស្តាប់​យើង! តើ​កូន​លោក​អ៊ីសាយ​មាន​ផ្តល់​ដី​ស្រែ និង​ចម្ការ​ទំពាំង​បាយ​ជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែង‌តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង​ពល​ធំ និង​មេ​បញ្ជា​ការ​កង​ពល​តូច ឬ​ទេ?


ស្តេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។


ស្តេច​នឹង​យក​ពន្ធ​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ពី​ស្រូវ ពី​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មហា‌តលឹក រាជ‌ការ និង​អ្នក​បម្រើ​របស់​ខ្លួន។