តាមពិត គាត់គោរពទ្រង់ដូច្នេះ មកពីទ្រង់ការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ទ្រង់ប្រទានពរឲ្យគាត់បានចំរើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។
១ សាំយូអែល 30:19 - អាល់គីតាប ទតបានដណ្តើមយកអ្វីៗទាំងអស់មកវិញ។ ពួកគាត់មិនបាត់បង់នរណាម្នាក់សោះឡើយ គឺគេបាននាំក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស ទាំងកូនស្រី ហើយដណ្តើមជយភ័ណ្ឌ និងអ្វីៗដែលខ្មាំងសត្រូវនាំយកទៅនោះមកវិញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានបាត់អ្វីឡើយ ទោះតូច ឬធំ កូនប្រុស កូនស្រី ឬរបឹបទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ ដាវីឌបានយកមកវិញទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌបានដណ្ដើមយកអ្វីៗទាំងអស់មកវិញ។ ពួកលោកមិនបាត់បង់នរណាម្នាក់សោះឡើយ គឺគេបាននាំក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស ទាំងកូនស្រី ហើយដណ្ដើមជយភណ្ឌ និងអ្វីៗដែលខ្មាំងសត្រូវនាំយកទៅនោះមកវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរបស់ទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ គ្មានខ្វះអ្វីសោះ ទោះតូចឬធំ កូនប្រុស កូនស្រី ឬរបឹបណាក្តី ដាវីឌបាននាំយកទាំងអស់មកវិញ |
តាមពិត គាត់គោរពទ្រង់ដូច្នេះ មកពីទ្រង់ការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ទ្រង់ប្រទានពរឲ្យគាត់បានចំរើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។
ជម្រាបគាត់ថា៖ «យើងខ្ញុំបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។
ចូរស្វែងរកនគររបស់អុលឡោះ និងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន ទើបទ្រង់ប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
ទតរឹបអូសយកបានហ្វូងចៀម និងហ្វូងគោទាំងអស់។ អស់អ្នកដែលដឹកនាំហ្វូងសត្វទាំងនោះ ពោលថា៖ «នេះហើយជាជយភ័ណ្ឌរបស់ទត»។
ទតសួរអុលឡោះតាអាឡាថា៖ «ប្រសិនបើខ្ញុំដេញតាមពួកចោរនោះ តើខ្ញុំតាមទាន់ឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។