ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 26:17 - អាល់គីតាប

ស្តេច​សូល​ស្គាល់​សំឡេង​របស់​ទត ក៏​និយាយ​ថា៖ «ទត កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ទត​ឆ្លើយ​តប​ថា៖ «សូម​ជម្រាប​ស្តេច! គឺ​ខ្ញុំ​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​សូល​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា៖ «ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ?»។ ដាវីឌ​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ នេះ​ជា​សំឡេង​ទូល‌បង្គំ​មែន​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សូល​ស្គាល់​សំឡេង​របស់​លោក​ដាវីឌ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ លោក​ដាវីឌ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គឺ​ទូលបង្គំ​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​សូល ទ្រង់​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ នេះ​ជា​សំឡេង​ទូលបង្គំ​មែន​ហើយ

សូមមើលជំពូក



១ សាំ‌យូ‌អែល 26:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យូសុះ​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។


កាល​ទត​មាន​ប្រសាសន៍​សេចក្តី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «ទត កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ស្តេច​សូល​ចាប់​ផ្តើម​យំ​យ៉ាង​ខ្លាំង។


បន្ទាប់​មក ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​ឪពុក ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ឪពុក តែ​ឪពុក​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។


បន្តិច​ក្រោយ​មក ទត​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ស្តេច​សូល​ថា៖ «ស្តេច​ជា​អម្ចាស់​នៃ​ខ្ញុំ!»។ ស្តេច​សូល​ងាក​មក ទត​អោន​មុខ​ចុះ​គោរព​ដល់​ស្តេច។