បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីខ្លួនជាមុនសិន។
១ សាំយូអែល 24:1 - អាល់គីតាប កាលស្តេចសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេជម្រាបស្តេចថា៖ «ទតរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចសូលត្រឡប់មកពីដេញតាមពួកភីលីស្ទីនវិញ នោះមានគេទូលទ្រង់ថា៖ «ឥឡូវនេះ ដាវីឌនៅត្រង់ទីរហោស្ថានអេន-កេឌី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេទូលស្ដេចថា៖ «លោកដាវីឌរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសូល ទ្រង់បានត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ នោះមានគេទូលទ្រង់ថា ឥឡូវនេះ ដាវីឌនៅត្រង់ទីរហោស្ថានអេន-កេឌី |
បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីខ្លួនជាមុនសិន។
កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
នៅក្រុងនេះមានមនុស្សនិយាយមួលបង្កាច់ ដើម្បីរកលេសសម្លាប់គ្នា។ ពួកគេបរិភោគសំណែនដែលគេសែនព្រះក្លែងក្លាយនៅតាមភ្នំនានា ព្រមទាំងប្រព្រឹត្តអំពើដ៏ថោកទាបទៀតផង។
ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។
ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្ត ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្ត ដោយពួកគេបោកប្រាស់។
នីបសាន អៀហា មេឡាក់ និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ បានចូលទៅជួបស្តេចសូលនៅគីបៀរ ហើយជម្រាបថា៖ «ទតពួននៅក្នុងចំណោមយើងខ្ញុំ ត្រង់កន្លែងដែលពិបាកទៅដល់ គឺនៅហូរ៉េសា លើភ្នំហាគីឡា ដែលស្ថិតនៅខាងត្បូងវាលយេស៊ីម៉ូន។