កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
១ សាំយូអែល 23:19 - អាល់គីតាប អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ បានចូលទៅជួបស្តេចសូលនៅគីបៀរ ហើយជម្រាបថា៖ «ទតពួននៅក្នុងចំណោមយើងខ្ញុំ ត្រង់កន្លែងដែលពិបាកទៅដល់ គឺនៅហូរ៉េសា លើភ្នំហាគីឡា ដែលស្ថិតនៅខាងត្បូងវាលយេស៊ីម៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកស្រុកស៊ីភឡើងទៅរកសូលនៅត្រង់គីបៀរ ទូលថា៖ «ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងជម្រកដ៏រឹងមាំនៅហូរ៉េសា លើភ្នំហាគីឡា ខាងត្បូងទីរហោស្ថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ បានចូលទៅគាល់ព្រះបាទសូលនៅគីបៀរ ហើយទូលថា៖ «លោកដាវីឌពួននៅក្នុងចំណោមយើងខ្ញុំ ត្រង់កន្លែងដែលពិបាកទៅដល់ គឺនៅហូរ៉េសា លើភ្នំហាគីឡា ដែលស្ថិតនៅខាងត្បូងវាលយេស៊ីម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកស្រុកស៊ីភឡើងទៅឯសូល នៅត្រង់គីបៀរទូលថា ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងទីពំនួននៃភ្នំហាគីឡា ដែលនៅត្រង់ព្រៃ ខាងត្បូងទីរហោស្ថាន |
កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
កាលស្តេចសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេជម្រាបស្តេចថា៖ «ទតរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។
អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ ចូលទៅជួបស្តេចសូល នៅគីបៀរ ហើយប្រាប់ថា៖ «ទតលាក់ខ្លួននៅភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។
ស្តេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន។ ទតរស់នៅក្នុងវាលរហោស្ថាន ហើយឃើញស្តេចសូលតាមរកចាប់ខ្លួនគាត់នៅវាលរហោស្ថាន