១ សាំយូអែល 23:20 - អាល់គីតាប20 សូមជម្រាបស្តេច បើសិនជាស្តេចពេញចិត្តទៅ សូមទៅចុះ យើងខ្ញុំចាប់គាត់ជូនស្តេច»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដូច្នេះ បពិត្រព្រះករុណា សូមព្រះអង្គយាងចុះទៅ ដូចជាព្រះអង្គសព្វព្រះហឫទ័យចង់ទៅស្រាប់ ឯការចាប់បញ្ជូនវាមកក្នុងព្រះហស្តរបស់ព្រះអង្គ នោះស្រេចនៅយើងខ្ញុំចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 បពិត្រព្រះករុណា បើសិនជាស្ដេចសព្វព្រះហឫទ័យយាងទៅ សូមយាងទៅចុះ យើងខ្ញុំចាប់គាត់ថ្វាយព្រះករុណា»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់យាងចុះទៅ ដូចជាទ្រង់សព្វព្រះហឫទ័យចង់ទៅស្រាប់ ឯត្រង់ការចាប់បញ្ជូនវាមកក្នុងព្រះហស្តទ្រង់ នោះស្រេចនៅយើងខ្ញុំចុះ សូមមើលជំពូក |
លោកអប៊ីនើរជម្រាបស្តេចទតថា៖ «សូមឲ្យស្តេចជ្រាប ខ្ញុំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ស្តេច។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយស្តេច ហើយពេលនោះ ស្តេចគ្រងរាជ្យលើស្រុកនេះទាំងមូល តាមបំណងរបស់ស្តេច»។ ស្តេចទតអនុញ្ញាតឲ្យលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។