អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារីយំ បងប្អូនគាត់ឈ្មោះយ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ!
១ សាំយូអែល 20:27 - អាល់គីតាប នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់ទតនៅទំនេរដដែល។ ស្តេចសូលសួរសម្តេចយ៉ូណាថានជាកូនថា៖ «ហេតុអ្វីបានជាកូនលោកអ៊ីសាយមិនមកជប់លៀង ទាំងម្សិលមិញទាំងថ្ងៃនេះដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទីពីរ កន្លែងដាវីឌនៅក៏តែទំនេរទៀត នោះសូលមានរាជឱង្ការសួរយ៉ូណាថានជាបុត្រាទ្រង់ថា៖ «ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅទំនេរដដែល។ ព្រះបាទសូលសួរសម្ដេចយ៉ូណាថាន ជាបុត្រថា៖ «ហេតុអ្វីបានជាកូនលោកអ៊ីសាយមិនមកជប់លៀង ទាំងម្សិលមិញ ទាំងថ្ងៃនេះដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទី២ កន្លែងដាវីឌក៏នៅតែទំនេរទៀត នោះសូលទ្រង់មានបន្ទូលសួរយ៉ូណាថានជាបុត្រាទ្រង់ថា ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង |
អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារីយំ បងប្អូនគាត់ឈ្មោះយ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ!
សូមបងប្អូនចូលមកជិតអាល់ម៉ាហ្សៀស ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែអុលឡោះបានរើសយក ព្រោះទ្រង់ឈ្វេងយល់ថាមានតម្លៃវិសេស។
គាត់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះទតភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ ទតគេចផុតដល់ទៅពីរលើក។
ស្តេចសូលចាត់ទាហានឲ្យវិលទៅរកទតវិញ ដោយបញ្ជាថា៖ «ចូរសែងទាំងគ្រែនាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។
នៅថ្ងៃនោះស្តេចសូលមិនសួរនាំអ្វីឡើយ ដោយស្តេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះទត ធ្វើឲ្យគាត់ក្លាយទៅមិនបរិសុទ្ធ គឺនឹកស្មានថាគាត់ពិតជាមិនបរិសុទ្ធមែន។
ទតតបទៅសម្តេចយ៉ូណាថានវិញថា៖ «ស្អែកនេះជាថ្ងៃបុណ្យដើមខែ ធម្មតាខ្ញុំត្រូវទៅបរិភោគរួមតុជាមួយស្ដេច។ សូមឲ្យខ្ញុំចេញទៅពួននៅឯស្រែ រហូតដល់ល្ងាចខានស្អែក។
លោកណាបាលឆ្លើយតបថា៖ «តើទតនោះជានរណា? តើកូនលោកអ៊ីសាយនោះជាស្អី? សព្វថ្ងៃនេះ សម្បូណ៌ខ្ញុំកញ្ជះរត់ចេញពីម្ចាស់របស់ខ្លួនណាស់!