Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 20:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 លុះ​ស្អែក​ឡើង ក្រោយ​ថ្ងៃ​ចូល​ខែ គឺ​ជា​ថ្ងៃ​ទី​២ កន្លែង​ដាវីឌ​ក៏​នៅតែ​ទំនេរ​ទៀត នោះ​សូល​ទ្រង់​មាន​បន្ទូល​សួរ​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​កូន​អ៊ីសាយ​មិន​បាន​មក​បរិភោគ​ភោជ‌នាហារ ពី​ថ្ងៃ​ម្សិល‌មិញ ហើយ​ថ្ងៃ​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លុះ​ស្អែក​ឡើង ក្រោយ​ថ្ងៃ​ចូល​ខែ គឺ​ជា​ថ្ងៃ​ទី​ពីរ កន្លែង​ដាវីឌ​នៅ​ក៏​តែ​ទំនេរ​ទៀត នោះ​សូល​មាន​រាជ‌ឱង្ការ​សួរ​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​អ៊ីសាយ​មិន​បាន​មក​បរិ‌ភោគ​ភោជ‌នាហារ ពី​ថ្ងៃ​ម្សិល‌មិញ ហើយ​ថ្ងៃ​នេះ​ផង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ​ដដែល។ ព្រះ‌បាទ​សូល​សួរ​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​អ៊ីសាយ​មិន​មក​ជប់‌លៀង ទាំង​ម្សិល‌មិញ ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​ទត​នៅ​ទំនេរ​ដដែល។ ស្តេច​សូល​សួរ​សម្តេច​យ៉ូណា‌ថាន​ជា​កូន​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​អ៊ីសាយ​មិន​មក​ជប់​លៀង ទាំង​ម្សិល​មិញ​ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 20:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី តើ​ម្តាយ​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​នឹង​យូដាស​ទេ​ឬ​អី


ឯ​អ្នក​រាល់​គ្នា ដែល​កំពុង​តែ​មក​ឯ​ទ្រង់​ដ៏​ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះ​បង់​ចោល​ចេញ តែ​ព្រះ​បាន​ជ្រើស‌រើស ហើយ​រាប់​ជា​វិសេស​វិញ


ខណនោះ សូល​ទ្រង់​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា អញ​នឹង​ចាក់​ទំលុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​២​ដង


រួច​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​ប្រាប់​ថា ចូរ​សែង​នាំ​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែ មក​ឲ្យ​អញ​បាន​សំឡាប់​ចេញ


ប៉ុន្តែនៅ​ថ្ងៃ​នោះ សូល​ទ្រង់​មិន​បាន​មាន​បន្ទូល​អ្វី​សោះ​ដោយ​ស្មាន​ថា មាន​ការ​អ្វី​កើត​ឡើង​ហើយ ប្រាកដ​ជា​វា​មិន​ស្អាត​ទេ។


យ៉ូណា‌ថាន​ទូល​ឆ្លើយ​ថា ដាវីឌ​បាន​អង្វរ សូម​ឲ្យ​ទូលបង្គំ​បើក​ឲ្យ​គាត់​ទៅ​ឯ​បេថ្លេ‌ហិម​ហើយ


ដាវីឌ​ឆ្លើយ​ថា មើល ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​ចូល​ខែ​ហើយ ត្រូវ​ឲ្យ​ខ្ញុំ​អង្គុយ​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ស្តេច​ជា​មិន​ខាន តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ពួន​លាក់​ខ្លួន​នៅ​វាល ដរាប​ដល់​ល្ងាច​ថ្ងៃ​ទី​៣​វិញ


នោះ​ណាបាល​ឆ្លើយ​តប​ទៅ​ថា ដាវីឌ​ជា​អ្វី តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី សព្វ​ថ្ងៃ​នេះ មាន​បាវ​ជា​ច្រើន ដែល​រត់​ចោល​ពី​ចៅហ្វាយ​របស់​ខ្លួន​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម