ពួកគេជម្រាបឪពុកថា៖ «អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការទៀតផង។
១ សាំយូអែល 20:10 - អាល់គីតាប ទតសួរថា៖ «ប្រសិនបើឪពុករបស់បងឆ្លើយមកបងវិញទាំងខឹងនោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដាវីឌនិយាយនឹងយ៉ូណាថានថា៖ «បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌសួរថា៖ «ប្រសិនបើបិតារបស់បងឆ្លើយមកបងវិញទាំងខ្ញាល់នោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ |
ពួកគេជម្រាបឪពុកថា៖ «អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការទៀតផង។
កាលយូសុះឃើញបងៗគាត់ស្គាល់ភ្លាម តែគាត់មិនបានធ្វើឲ្យគេស្គាល់វិញទេ។ គាត់និយាយទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។
ស្តេចមានប្រសាសន៍ទៅកាន់ប្រជាជនយ៉ាងតឹងរ៉ឹង គឺស្តេចមិនរវីរវល់នឹងយោបល់របស់ក្រុមអះលីជំអះទេ។
សម្តេចយ៉ូណាថានពោលមកកាន់ទតថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។
សម្តេចយ៉ូណាថានពោលឡើងថា៖ «កុំមានគំនិតដូច្នេះឡើយ! ប្រសិនបើខ្ញុំដឹងច្បាស់ថា ឪពុករបស់ខ្ញុំសម្រេចចិត្តធ្វើបាបប្អូន នោះខ្ញុំមុខជាប្រាប់ប្អូនមិនខាន»។
លោកណាបាលឆ្លើយតបថា៖ «តើទតនោះជានរណា? តើកូនលោកអ៊ីសាយនោះជាស្អី? សព្វថ្ងៃនេះ សម្បូណ៌ខ្ញុំកញ្ជះរត់ចេញពីម្ចាស់របស់ខ្លួនណាស់!
មានអ្នកបម្រើម្នាក់របស់លោកណាបាលរត់មកជម្រាបនាងអប៊ីកែល ជាភរិយារបស់ម្ចាស់ខ្លួនថា៖ «ទតបានចាត់អ្នកនាំសារពីវាលរហោស្ថាន ឲ្យមកសួរសុខទុក្ខចៅហ្វាយរបស់យើង តែគាត់បានជេរប្រមាថពួកគេ។
ឥឡូវនេះ សូមអ្នកស្រីគិតគូរពិចារណាមើលថា តើអ្នកស្រីត្រូវធ្វើយ៉ាងណា ដ្បិតមហន្តរាយមុខជាកើតមានដល់ចៅហ្វាយ និងក្រុមគ្រួសារទាំងមូលមិនខាន។ ចៅហ្វាយយើងមានចរិតអាក្រក់ណាស់ គ្មាននរណាអាចនិយាយជាមួយគាត់បានទេ»។