ពេលនោះទតរត់គេចខ្លួន ទៅជ្រកជាមួយសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលស្តេចសូលបានប្រព្រឹត្តចំពោះរូបគាត់។ បន្ទាប់មក អ្នកទាំងពីរនាំគ្នាទៅនៅកន្លែងមួយឈ្មោះណាយ៉ូត។
១ សាំយូអែល 19:22 - អាល់គីតាប ដូច្នេះ ស្តេចសូលក៏ទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវស្តេចសួរគេថា៖ «តើសាំយូអែល និងទតនៅឯណា?»។ គេប្រាប់ថា៖ «លោកនៅឯណាយ៉ូតជិតភូមិរ៉ាម៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយអង្គទ្រង់ផ្ទាល់ កាលបានទៅដល់អណ្តូងមួយនៅត្រង់សេគូវ ទ្រង់សួរគេថា៖ «តើសាំយូអែល និងដាវីឌនៅឯណា?» គេឆ្លើយថា៖ «លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រះបាទសូលក៏យាងទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវ ស្ដេចសួរគេថា៖ «តើលោកសាំយូអែល និងដាវីឌនៅឯណា?»។ គេទូលថា៖ «លោកនៅឯណាយ៉ូត ជិតភូមិរ៉ាម៉ា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេលនោះទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយព្រះអង្គទ្រង់វិញ កាលបានដល់ទៅអណ្តូង១នៅត្រង់សេគូវ នោះទ្រង់សួរគេថា តើសាំយូអែលនឹងដាវីឌនៅឯណា គេឆ្លើយថា លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា |
ពេលនោះទតរត់គេចខ្លួន ទៅជ្រកជាមួយសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលស្តេចសូលបានប្រព្រឹត្តចំពោះរូបគាត់។ បន្ទាប់មក អ្នកទាំងពីរនាំគ្នាទៅនៅកន្លែងមួយឈ្មោះណាយ៉ូត។
មានគេនាំដំណឹងនេះទៅជម្រាបស្តេចសូល ស្តេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេថ្លែងបន្ទូលរបស់អុលឡោះដែរ។ ស្តេចសូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះថ្លែងបន្ទូលរបស់អុលឡោះដូចពួកមុនៗ។
ស្តេចក៏ទៅទីនោះ។ រសរបស់អុលឡោះមកសណ្ឋិតលើស្តេច ហើយស្តេចទៅរហូតដល់ណាយ៉ូត នៅភូមិរ៉ាម៉ា ទាំងថ្លែងបន្ទូលរបស់អុលឡោះ។