Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 19:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពេល​នោះ ទ្រង់​ក៏​យាង​ទៅ​ឯ​រ៉ាម៉ា ដោយ​អង្គ​ទ្រង់​ផ្ទាល់ កាល​បាន​ទៅ​ដល់​អណ្តូង​មួយ​នៅ​ត្រង់​សេគូវ ទ្រង់​សួរ​គេ​ថា៖ «តើ​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា?» គេ​ឆ្លើយ​ថា៖ «លោក​នៅ​ឯ​ណា‌យ៉ូត ក្នុង​ស្រុក​រ៉ាម៉ា»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ដូច្នេះ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ភូមិ​រ៉ាម៉ា​ដោយ​ផ្ទាល់។ កាល​ទៅ​ដល់​ស្រះ​ធំ នៅ​ភូមិ​សេគូវ ស្ដេច​សួរ​គេ​ថា៖ «តើ​លោក​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា?»។ គេ​ទូល​ថា៖ «លោក​នៅ​ឯ​ណា‌យ៉ូត ជិត​ភូមិ​រ៉ាម៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ពេល​នោះទ្រង់​ក៏​យាង​ទៅ​ឯ​រ៉ាម៉ា ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ កាល​បាន​ដល់​ទៅ​អណ្តូង​១​នៅ​ត្រង់​សេគូវ នោះ​ទ្រង់​សួរ​គេ​ថា តើ​សាំយូ‌អែលនឹង​ដាវីឌ​នៅ​ឯ​ណា គេ​ឆ្លើយ​ថា លោក​នៅ​ឯ​ណា‌យ៉ូត ក្នុង​ស្រុក​រ៉ាម៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ដូច្នេះ ស្តេច​សូល​ក៏​ទៅ​ភូមិ​រ៉ាម៉ា​ដោយ​ផ្ទាល់។ កាល​ទៅ​ដល់​ស្រះ​ធំ នៅ​ភូមិ​សេគូវ​ស្តេច​សួរ​គេ​ថា៖ «តើ​សាំយូ‌អែល និង​ទត​នៅ​ឯ​ណា?»។ គេ​ប្រាប់​ថា៖ «លោក​នៅ​ឯ​ណា‌យ៉ូត​ជិត​ភូមិ​រ៉ាម៉ា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 19:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​បាន​រត់​រួច​ទៅ​ដល់​សាំយូ‌អែល​នៅ​ឯ​រ៉ាម៉ា ហើយ​ជម្រាប​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត។


កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ស្ដេច​សូល ទ្រង់​ចាត់​មួយ​ពួក​ទៀត​ឲ្យ​ទៅ តែ​អ្នក​ទាំង​នោះ​ក៏​ថ្លែងទំនាយ​ដែរ ស្ដេច​សូល​ចាត់​មនុស្ស​ឲ្យ​ទៅ​ជា​គម្រប់​បី​ដង តែ​គេ​ថ្លែងទំនាយ​ដូច​គ្នា​ទាំង​អស់។


ទ្រង់​ក៏​យាង​ទៅ​ឯ​ណា‌យ៉ូត ស្រុក​រ៉ាម៉ា​នោះ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​យាង​ទៅ​ទាំង​ថ្លែងទំនាយ​បណ្តើរ រហូត​ដល់​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម