ម៉ូសាជម្រាបហារូនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាឲ្យពេញ រួចយកថូទៅតម្កល់ នៅចំពោះអុលឡោះតាអាឡា ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
១ សាំយូអែល 17:54 - អាល់គីតាប ទតយកក្បាលជនភីលីស្ទីននោះ មកក្រុងយេរូសាឡឹម ហើយយកគ្រឿងសាស្ត្រាវុធរបស់វា មកទុកក្នុងតង់ត៍របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកដាវីឌក៏យកក្បាលសាសន៍ភីលីស្ទីននោះទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់របស់វាទាំងប៉ុន្មានយកទៅទុកនៅក្នុងជំរំរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដាវីឌយកក្បាលជនភីលីស្ទីននោះមកក្រុងយេរូសាឡឹម ហើយយកគ្រឿងសស្ត្រាវុធរបស់វាមកទុកក្នុងតង់ត៍របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកដាវីឌក៏យកក្បាលនៃសាសន៍ភីលីស្ទីននោះ នាំទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់វាទាំងប៉ុន្មាន នោះក៏យកទៅទុកនៅក្នុងត្រសាលរបស់ខ្លួន។ |
ម៉ូសាជម្រាបហារូនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាឲ្យពេញ រួចយកថូទៅតម្កល់ នៅចំពោះអុលឡោះតាអាឡា ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
ក្រោយពីបានដេញតាមពួកភីលីស្ទីនរួចហើយ កងទ័ពអ៊ីស្រអែលវិលមកប្រមូលយកជយភ័ណ្ឌ ក្នុងកន្លែងបោះទ័ពរបស់ពួកភីលីស្ទីន។
កាលស្តេចសូលឃើញទតចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន គាត់ក៏សួរលោកអប៊ីនើរជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរឆ្លើយតបវិញថា៖ «បាទខ្ញុំមិនដឹងទាល់តែសោះ»។
ក្រោយពីបានសម្លាប់ជនភីលីស្ទីននោះហើយ ទតវិលមកវិញ។ លោកអប៊ីនើរនាំគាត់ចូលទៅជួបស្តេចសូល ពេលនោះទតកាន់ក្បាលជនភីលីស្ទីនទៅជាមួយផង។
អ៊ីមុាំនិយាយថា៖ «មានតែដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីន ដែលលោកបានសម្លាប់នៅជ្រលងភ្នំអេឡា។ ដាវនោះរុំដោយសំពត់ នៅខាងក្រោយអាវអេផូដ។ ប្រសិនបើលោកចង់បាន សូមអញ្ជើញយកទៅចុះ ព្រោះនៅទីនេះ គ្មានអាវុធណាផ្សេងទៀតទេ»។ ទតនិយាយថា៖ «សូមប្រគល់ដាវនោះមកខ្ញុំចុះ ដ្បិតគ្មានដាវណាដូចដាវនេះទេ»។