Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:54 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ដាវីឌ​យក​ក្បាល​ជន​ភីលីស្ទីន​នោះ​មក​ក្រុង​យេរូ‌សាឡឹម ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​វា​មក​ទុក​ក្នុង​តង់ត៍​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 ចំណែក​ដាវីឌ​ក៏​យក​ក្បាល​សាសន៍​ភីលី‌ស្ទីន​នោះ​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ឯ​គ្រឿង​ប្រដាប់​របស់​វា​ទាំង​ប៉ុន្មាន​យក​ទៅ​ទុក​នៅ​ក្នុង​ជំរំ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 ចំណែក​ដាវីឌ​ក៏​យក​ក្បាល​នៃ​សាសន៍​ភីលីស្ទីន​នោះ នាំ​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ឯ​គ្រឿង​ប្រដាប់​វា​ទាំង​ប៉ុន្មាន នោះ​ក៏​យក​ទៅ​ទុក​នៅ​ក្នុង​ត្រសាល​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

54 ទត​យក​ក្បាល​ជន​ភីលី‌ស្ទីន​នោះ មក​ក្រុង​យេរូ‌សាឡឹម ហើយ​យក​គ្រឿង​សាស្ត្រា‌វុធ​របស់​វា មក​ទុក​ក្នុង​តង់ត៍​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:54
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ថូ​មួយ​មក ហើយ​ដាក់​នំ​ម៉ាណា​ឲ្យ​ពេញ រួច​យក​ថូ​ទៅ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​រក្សា​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ»។


ក្រោយ​ពី​បាន​ដេញ​តាម​ពួក​ភីលីស្ទីន​រួច​ហើយ កង‌ទ័ព​អ៊ីស្រា‌អែល​វិល​មក​ប្រមូល​យក​ជយ‌ភណ្ឌ​ក្នុង​កន្លែង​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន។


កាល​ព្រះ‌បាទ​សូល​ឃើញ​ដាវីឌ​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ភីលីស្ទីន ទ្រង់​ក៏​សួរ​លោក​អប៊ី‌នើរ ជា​មេ‌ទ័ព​ថា៖ «អប៊ី‌នើរ! តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?»។ លោក​អប៊ី‌នើរ​ទូល​តប​វិញ​ថា៖ «ព្រះ‌ករុណា​ថ្លៃ​វិសេស ទូលបង្គំ​មិន​ដឹង​ទាល់​តែ​សោះ»។


ក្រោយ​ពី​បាន​សម្លាប់​ជន​ភីលីស្ទីន​នោះ​ហើយ ដាវីឌ​វិល​មក​វិញ។ លោក​អប៊ី‌នើរ​នាំ​គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល ពេល​នោះ ដាវីឌ​កាន់​ក្បាល​ជន​ភីលីស្ទីន​ទៅ​ជា​មួយ​ផង។


លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​ជន‌ជាតិ​ភីលីស្ទីន ដែល​លោក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។ ដាវ​នោះ​រុំ​ដោយ​សំពត់ នៅ​ខាង​ក្រោយ​អាវ​អេផូដ*។ ប្រសិន​បើ​លោក​ចង់​បាន សូម​អញ្ជើញ​យក​ទៅ​ចុះ ព្រោះ​នៅ​ទី​នេះ គ្មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «សូម​ប្រគល់​ដាវ​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម