ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្តេចស្រុកអ៊ីស្រអែល ត្រង់ចន្លោះអាវក្រោះ។ ស្តេចប្រាប់ទៅអ្នកបររទេះថា៖ «ចូរបកក្រោយនាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
១ សាំយូអែល 17:49 - អាល់គីតាប ទតលូកដៃក្នុងកូនថង់យ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុងថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌលូកដៃទៅក្នុងថង់យាម ចាប់យកក្រួសមួយគ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាក៏ដួលផ្កាប់មុខនៅដីទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដាវីឌលូកដៃក្នុងកូនថង់យ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុងថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទើបលូកដៃទៅក្នុងយាម ចាប់យកក្រួស១គ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសនៃសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាដួលផ្កាប់មុខនៅដីទៅ។ |
ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្តេចស្រុកអ៊ីស្រអែល ត្រង់ចន្លោះអាវក្រោះ។ ស្តេចប្រាប់ទៅអ្នកបររទេះថា៖ «ចូរបកក្រោយនាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
លោកយេហ៊ូវយឺតធ្នូបាញ់ចំខ្នងរបស់ស្តេចយ៉ូរ៉ាម។ ព្រួញចាក់ទម្លុះបេះដូងរបស់ស្តេច រួចធ្លុះចេញមកក្រៅ ហើយស្តេចដួលក្នុងរទេះ។
ទតវាយឈ្នះជនភីលីស្ទីន ដោយសារខ្សែដង្ហក់ និងក្រួសមួយគ្រាប់។ ទតប្រហារជនភីលីស្ទីននោះ ដោយឥតប្រើដាវឡើយ។
ទតបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ អុលឡោះតាអាឡាបានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រអែលទាំងមូល ដូចឪពុកបានឃើញ និងសប្បាយចិត្តស្រាប់ហើយ។ ហេតុអ្វីបានជាឪពុកចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ទត ដោយគ្មានមូលហេតុដូច្នេះ?»។