អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមក ក្នុងកណ្តាប់ដៃរបស់អ្នកហើយ»។ យ៉ូស្វេលើកលំពែងដែលគាត់កាន់ តម្រង់ទៅរកក្រុង។
១ សាំយូអែល 17:41 - អាល់គីតាប រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកទតដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង |
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមក ក្នុងកណ្តាប់ដៃរបស់អ្នកហើយ»។ យ៉ូស្វេលើកលំពែងដែលគាត់កាន់ តម្រង់ទៅរកក្រុង។
ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។
ពេលជនភីលីស្ទីនក្រឡេកមើលមកទតវាមើលងាយ ព្រោះឃើញគាត់នៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។
ដងលំពែងរបស់គាត់មានរាងធំដូចផ្សំកីតម្បាញ ផ្លែលំពែងនោះធ្វើពីដែក មានទម្ងន់ប្រមាណប្រាំពីរគីឡូក្រាម។ មានទាហានម្នាក់ទៀតកាន់ខែលដើរពីមុខគាត់។