តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ សាំយូអែលនិយាយទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។
១ សាំយូអែល 17:15 - អាល់គីតាប ទតវិលត្រឡប់ទៅផ្ទះវិញ ដើម្បីឃ្វាលចៀមឲ្យឪពុកនៅភូមិបេថ្លេហិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏តែងធ្វើដំណើរទៅមក ពីស្ដេចសូលទៅបេថ្លេហិម ដើម្បីឃ្វាលចៀមរបស់ឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដាវីឌវិលត្រឡប់ទៅផ្ទះវិញ ដើម្បីឃ្វាលចៀមឲ្យឪពុកនៅភូមិបេថ្លេហិម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏តែងធ្លាប់ទៅមកពីសូល ទៅឯឪពុកនៅបេថ្លេហិម ដើម្បីឃ្វាលចៀម |
តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ សាំយូអែលនិយាយទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។
កូលីយ៉ាតជាជនជាតិភីលីស្ទីននោះ បានចេញមកសំឡុតពលទ័ពអ៊ីស្រអែល ទាំងព្រឹកទាំងល្ងាច អស់រយៈពេលសែសិបថ្ងៃ។
ទតជម្រាបស្តេចសូលថា៖ «ខ្ញុំធ្លាប់ឃ្វាលចៀមរបស់ឪពុកខ្ញុំ ពេលណាមានតោ ឬខ្លាឃ្មុំមកចាប់កូនចៀមនៅក្នុងហ្វូងនោះ
នៅថ្ងៃនោះ ស្តេចសូលឃាត់ទតឲ្យនៅជាមួយ គឺគាត់មិនឲ្យទតវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។