ប្រាជ្ញាប្រសើរជាងគ្រឿងសស្រ្ដាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់អាចរំលាយការល្អជាច្រើន។
១ សាំយូអែល 14:30 - អាល់គីតាប ថ្ងៃនេះ ប្រសិនបើទាហានទាំងអស់បរិភោគអាហារដែលរឹបអូសយកបានពីខ្មាំងនោះ ប្រហែលជាពួកភីលីស្ទីន ទទួលបរាជ័យធ្ងន់ធ្ងរជាងនេះទៅទៀត!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុះចំណង់បើពួកទ័ពបានបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ តាមចិត្តនៅថ្ងៃនេះ នោះតើនឹងវិសេសជាជាងអម្បាលម៉ានទៅទៀត យ៉ាងនោះនឹងបានប្រហារជីវិតពួកភីលីស្ទីន រឹតតែច្រើនលើសទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ ប្រសិនបើទាហានទាំងអស់បរិភោគអាហារដែលរឹបអូសយកបានពីខ្មាំងនោះ ប្រហែលជាពួកភីលីស្ទីន ទទួលបរាជ័យធ្ងន់ធ្ងរជាងនេះទៅទៀត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះចំណង់បើពួកទ័ពបានបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ តាមចិត្តនៅថ្ងៃនេះ នោះតើនឹងវិសេសជាជាងអំបាលម៉ានទៅទៀត យ៉ាងនោះនឹងបានប្រហារជីវិតពួកភីលីស្ទីនរឹតតែច្រើនលើសទៅទៀត។ |
ប្រាជ្ញាប្រសើរជាងគ្រឿងសស្រ្ដាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់អាចរំលាយការល្អជាច្រើន។
សម្តេចយ៉ូណាថានពោលថា៖ «ឪពុករបស់ខ្ញុំបាននាំឲ្យពួកយើងកើតកង្វល់ហើយ។ មើល! ខ្ញុំមានទឹកមុខស្រស់បស់ ព្រោះតែបានភ្លក់ទឹកឃ្មុំនេះបន្តិច។
នៅថ្ងៃនោះ ពួកគេវាយប្រហារពួកភីលីស្ទីនចាប់តាំងពីមីកម៉ាស់ រហូតដល់អាយ៉ាឡូន។ ពួកទាហានមានការហេវហត់យ៉ាងខ្លាំង