សាស្តា 9:18 - អាល់គីតាប18 ប្រាជ្ញាប្រសើរជាងគ្រឿងសស្រ្ដាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់អាចរំលាយការល្អជាច្រើន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ប្រាជ្ញាប្រសើរជាងអាវុធចម្បាំង ប៉ុន្តែមនុស្សបាបតែម្នាក់ បំផ្លាញការល្អជាច្រើន៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ប្រាជ្ញាតែងវិសេសជាងគ្រឿងចម្បាំង តែមនុស្សមានបាបតែម្នាក់ រមែងបំផ្លាញការល្អជាច្រើន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ប្រាជ្ញាប្រសើរជាងគ្រឿងសស្ត្រាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់អាចរំលាយការល្អជាច្រើន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ប្រាជ្ញាតែងវិសេសជាងគ្រឿងចំបាំង តែមនុស្សមានបាបតែម្នាក់រមែងបំផ្លាញការល្អទៅជាច្រើនវិញ។ សូមមើលជំពូក |
ពេលនោះ ជនជាតិអ៊ីស្រអែលបានបំពានលើបន្ទូល ដែលអុលឡោះតាអាឡាហាមមិនឲ្យប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលអុលឡោះតាអាឡាហាមឃាត់ ជាហេតុធ្វើឲ្យទ្រង់ខឹងនឹងជនជាតិអ៊ីស្រអែល។