ពេលនោះ ទាហានម្នាក់ប្រាប់សម្តេចយ៉ូណាថានថា៖ «ឪពុករបស់សម្តេចបានឲ្យពួកទាហានស្បថថា “នៅថ្ងៃនេះ អ្នកណាហ៊ានបរិភោគអាហារ អ្នកនោះនឹងត្រូវបណ្តាសាជាមិនខាន!” ហេតុនេះបានជាទាហានហេវហត់ទាំងអស់គ្នា»។
នោះមានម្នាក់ជម្រាបថា៖ «បិតាលោកបានហាមយើងខ្ញុំដោយពាក្យសម្បថថា "អ្នកណាបរិភោគអ្វីនៅថ្ងៃនេះ នោះនឹងត្រូវបណ្ដាសា" ពួកបណ្ដាទ័ពទាំងប៉ុន្មានគេហេវខ្លាំងណាស់»។
ពេលនោះ ទាហានម្នាក់ទូលសម្ដេចយ៉ូណាថានថា៖ «បិតារបស់សម្ដេចបានឲ្យពួកទាហានស្បថថា “នៅថ្ងៃនេះ អ្នកណាហ៊ានបរិភោគអាហារ អ្នកនោះនឹងត្រូវបណ្ដាសាជាមិនខាន!” ហេតុនេះបានជាទាហានហេវហត់ទាំងអស់គ្នា»។
នោះមានម្នាក់ជំរាបថា បិតាលោកបានហាមយើងខ្ញុំដោយពាក្យសំបថថា អ្នកណាដែលបរិភោគអ្វីនៅថ្ងៃនេះ នោះនឹងត្រូវបណ្តាសា រីឯពួកបណ្តាទ័ពទាំងប៉ុន្មានគេហេវខ្លាំងណាស់
នៅថ្ងៃនោះ ទាហានអ៊ីស្រអែលត្រូវវេទនា ព្រោះស្តេចសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ហេតុនេះក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។
សម្តេចយ៉ូណាថានពុំដឹងថា ឪពុកបានឲ្យពួកទាហានស្បថទេ។ សម្តេចក៏យកដំបងដែលគាត់កាន់នោះចាក់ទៅលើសំបុកឃ្មុំ ឆ្កឹះដាក់ក្នុងមាត់ ហើយសម្តេចមានទឹកមុខស្រស់បស់។
សម្តេចយ៉ូណាថានពោលថា៖ «ឪពុករបស់ខ្ញុំបាននាំឲ្យពួកយើងកើតកង្វល់ហើយ។ មើល! ខ្ញុំមានទឹកមុខស្រស់បស់ ព្រោះតែបានភ្លក់ទឹកឃ្មុំនេះបន្តិច។
ស្តេចសូលសួរទៅកាន់សម្តេចយ៉ូណាថានថា៖ «ចូរប្រាប់ឪពុកមើល៍ តើកូនបានធ្វើអ្វី?»។ សម្តេចយ៉ូណាថានក៏រៀបរាប់ប្រាប់ឪពុក តាមដំណើររឿង ជាហូរហែថា៖ «ខ្ញុំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលខ្ញុំកាន់។ ឥឡូវនេះ ខ្ញុំសុខចិត្តស្លាប់ហើយ!»។