១ សាំយូអែល 14:26 - អាល់គីតាប ពេលពួកទាហានចូលដល់ក្នុងព្រៃ ឃើញទឹកឃ្មុំហូរដូច្នេះ គ្មានអ្នកណាម្នាក់ហ៊ានយកដៃ ទៅកៀរទឹកឃ្មុំនោះដាក់ក្នុងមាត់ឡើយ ព្រោះពួកគេគោរពពាក្យសម្បថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលគេចូលទៅ នោះឃើញសំណុំទឹកឃ្មុំធ្លាក់ចុះមក តែគ្មានអ្នកណាហ៊ានលូកដៃចាប់ដាក់ដល់មាត់ឡើយ ព្រោះគេខ្លាចពាក្យសម្បថនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកទាហានចូលដល់ក្នុងព្រៃ ឃើញទឹកឃ្មុំហូរដូច្នេះ គ្មានអ្នកណាម្នាក់ហ៊ានយកដៃ ទៅកៀរទឹកឃ្មុំនោះដាក់ក្នុងមាត់ឡើយ ព្រោះពួកគេគោរពពាក្យសម្បថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលគេចូលទៅ នោះឃើញសំណុំទឹកឃ្មុំធ្លាក់ចុះមក តែគ្មានអ្នកណាហ៊ានលូកដៃចាប់ដាក់ដល់មាត់ឡើយ ពីព្រោះគេខ្លាចពាក្យសំបថនោះ |
ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកធ្វើគូរបាន និងអ្នកមិនធ្វើ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។
យ៉ះយ៉ា មានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ គាត់បរិភោគកណ្ដូប និងទឹកឃ្មុំ។
ពួកគេទាំងអស់គ្នាបានទៅដល់ក្នុងព្រៃ ត្រង់កន្លែងមួយដែលមានសំបុកឃ្មុំនៅផ្ទាល់នឹងដី។