ថ្ងៃមួយសម្តេចយ៉ូណាថាន ជាបុត្រារបស់ស្តេចសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ យ៉ូណាថានមិនបានជំរាបឪពុកទេ។
១ សាំយូអែល 14:2 - អាល់គីតាប ស្តេចសូលនៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្ដេចសូលនៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយ ប្រហែលជាប្រាំមួយរយនាក់ផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសូល ទ្រង់នៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយប្រហែលជា៦០០នាក់ផង |
ថ្ងៃមួយសម្តេចយ៉ូណាថាន ជាបុត្រារបស់ស្តេចសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ យ៉ូណាថានមិនបានជំរាបឪពុកទេ។
ស្តេចសូលជ្រាបថា មានគេឃើញទត និងបក្សពួក។ ពេលនោះ ស្តេចកំពុងនៅភូមិគីបៀរ ក្រោមម្លប់ម៉ៃសាក់នៅលើភ្នំ ស្តេចកាន់លំពែងមួយ ហើយអ្នកបម្រើទាំងប៉ុន្មានឈរនៅជុំវិញ។