លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ទត ប៉ុន្តែ លោកមកមិនទាន់ពេលដែលទតបានកំណត់ទុក។
១ សាំយូអែល 13:8 - អាល់គីតាប ស្តេចសូលរង់ចាំជួបសាំយូអែល អស់រយៈពេលប្រាំពីរថ្ងៃ តែមិនឃើញគាត់អញ្ជើញមកគីលកាល់ ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្តេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចក៏រង់ចាំនៅប្រាំពីរថ្ងៃ តាមកំណត់ដែលលោកសាំយូអែលបានសន្យា តែលោកសាំយូអែលមិនបានមកដល់គីលកាលទេ ហើយប្រជាជនក៏ខ្ចាត់ខ្ចាយចេញពីស្ដេចអស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលរង់ចាំជួបលោកសាំយូអែល អស់រយៈពេលប្រាំពីរថ្ងៃ តែមិនឃើញលោកអញ្ជើញមកគីលកាល់ ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏រង់ចាំនៅ៧ថ្ងៃ តាមកំណត់ដែលសាំយូអែលបានសន្យា តែសាំយូអែលមិនបានមកដល់គីលកាលទេ ហើយបណ្តាជនក៏ខ្ចាត់ខ្ចាយចេញពីទ្រង់អស់ទៅ |
លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ទត ប៉ុន្តែ លោកមកមិនទាន់ពេលដែលទតបានកំណត់ទុក។
បន្ទាប់មក អ្នកត្រូវចុះទៅគីលកាល់មុនខ្ញុំ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងចុះទៅជួបអ្នកនៅទីនោះដែរ ដើម្បីធ្វើគូរបានដុត និងធ្វើគូរបានមេត្រីភាព។ អ្នកត្រូវរង់ចាំខ្ញុំប្រាំពីរថ្ងៃ លុះត្រាតែខ្ញុំទៅដល់។ ពេលនោះខ្ញុំនឹងប្រាប់អ្នក អំពីកិច្ចការដែលអ្នកត្រូវធ្វើ»។