ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:62 - អាល់គីតាប

អំបូរ​នានា​នៃ​កូន​ចៅ​គើសុន ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ ត្រូវ​បាន​ទី​ក្រុង​ដប់បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ អេស៊ើរ ណែប‌ថា‌លី និង​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ដែល​នៅ​ស្រុក​បាសាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អំបូរ​នានា​នៃ​កូន​ចៅ​គើសុន​ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ នោះ​បាន​ឲ្យ​ទី​ក្រុង​១៣ ពី​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​ដែល​នៅ​ស្រុក​បាសាន

សូមមើលជំពូក



១ របា‌ក្សត្រ 6:62
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ ទទួល​ភារកិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ជំរំ‌សក្ការៈ ជា​ដំណាក់​របស់​អុលឡោះ។


កូន​ចៅ​កេ‌ហាត់​ឯ​ទៀតៗ ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល ដោយ​ការ​ចាប់​ឆ្នោត។


អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់‌យូឡូន។


នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​ម៉ូសា​ឲ្យ​ឈ្មោះ​ថា គើសម ដ្បិត​គាត់​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។


ព្រំ​ប្រទល់​នៃ​ទឹក​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេត​សេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


កូន​ចៅ​របស់​លោក​គើសុន​ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​អ៊ី‌សា‌ខារ កុល‌សម្ព័ន្ធ​អេស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថា‌លី និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បាសាន។


កូន​ចៅ​របស់​លោក​ម៉្រារី​ទទួល​បាន​ក្រុង​ចំនួន​ដប់​ពីរ ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន។