១ របាក្សត្រ 6:10 - អាល់គីតាប លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាអ៊ីមុាំបំពេញមុខងារ ក្នុងម៉ាស្ជិទដែលស្តេចស៊ូឡៃម៉ានបានសង់ នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូហាណានបង្កើតអ័សារា (គឺលោកនេះដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាបូជាចារ្យបំពេញមុខងារក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានសង់ នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម) |
ស្តេចស៊ូឡៃម៉ានចាប់ផ្តើមសង់ដំណាក់របស់អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលអុលឡោះតាអាឡាបានបង្ហាញស្តេចទតជាឪពុក គឺកន្លែងដែលស្តេចទតបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
បន្ទប់ល្វែងខាងមុខមានបណ្តោយម្ភៃហត្ថ ត្រូវនឹងរង្វាស់ទទឹងរបស់ដំណាក់ មានកំពស់មួយរយម្ភៃហត្ថ ហើយស្តេចឲ្យគេស្រោបមាសសុទ្ធ នៅផ្នែកខាងក្នុងផង។