កូនទីបួន នាមអដូនីយ៉ា ប្រសូតពីនាងហាគីត កូនទីប្រាំ នាមសេផាធា ប្រសូតពីនាងអប៊ីថាល
១ របាក្សត្រ 3:3 - អាល់គីតាប កូនទីប្រាំនាមសេផាធា ប្រសូតពីនាងអប៊ីថាល កូនទីប្រាំមួយនាមយីតរាម ប្រសូតពីនាងអេកឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីប្រាំ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល ទីប្រាំមួយ គឺយីតរាម ដែលកើតពីនាងអេកឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល ទី៦ គឺយីតរាម ដែលកើតពីនាងអេកឡាជាទេពីទ្រង់ |
កូនទីបួន នាមអដូនីយ៉ា ប្រសូតពីនាងហាគីត កូនទីប្រាំ នាមសេផាធា ប្រសូតពីនាងអប៊ីថាល
កូនទីប្រាំមួយ នាមយីតរាម ប្រសូតពីនាងអេកឡា ដែលជាប្រពន្ធរបស់ស្តេចដែរ។ នេះជាបុត្ររបស់ស្តេចទតដែលប្រសូតនៅក្រុងហេប្រូន។
កូនទីបីនាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាកូនស្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេស៊ូរី កូនទីបួននាមអដូនីយ៉ា ប្រសូតពីនាងហាគីត
កូនទាំងប្រាំមួយនេះប្រសូតនៅក្រុងហេប្រូន។ ស្តេចទតសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។